ជនជាតិ​វៀតណាម​១២​នាក់ ដែល​រស់នៅ​ខុសច្បាប់ ត្រូវ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ឃាត់ខ្លួន​

16-August-2017 | ដោយ ពល បញ្ញា

ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវីធី នៃ​អគ្គនាយក​ដ្ឋា​អន្តោប្រវេសន៍​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​គ្រប់គ្រង​ជនបរទេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ដែល​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យ​ការរង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ជន​បររទេស ដែល​លួច​ឆ្លងដែន និង​កំពុង​លួច​ស្នាក់នៅ​គ្មាន​លិខិតឆ្លងដែន និង​ធ្វើ​ការងារ​គ្មាន​ឯកសារ​ត្រឹមត្រូវ នៅ​ទីតាំង​ផ្ទះជួល ផ្លូវ​៤៧ សិ្ថ​ត​នៅ​សង្កាត់​បឹង​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង ៦​និង​៣០​នាទី​។​

​លោក​វរសេនីយ៍ត្រី អ៊ា ភក្តី នាយរង​ផ្នែក​ការិយាល័យ​គ្រប់គ្រង​ជនបរទេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​បាន​ពិនិត្យឃើញ​ជនបរទេស ជនជាតិ​វៀតណាម​ចំនួន​១២​នាក់ ស្រី ២​នាក់ បាន​លួច​ស្នាក់នៅ និង​រកស៊ី​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ឯកសារ​ត្រឹមត្រូវ ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​បន្ត​នីតិវិធី ៕⁠⁠⁠⁠

 

ចំនួនអ្នកទស្សនា

    20611737

  • ថ្ងៃនេះ7901
  • ម្សិលមិញ16391
  • សប្តាហ៍នេះ54131
  • ខែនេះ169281
  • ឆ្នាំនេះ169281
  • សរុប20611737