ជនជាតិ​នី​ហ្ស៊ី​រី​យ៉ា បួន​នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​គ្មាន​ឯកសារ​គ្រប់គ្រាន់​

16-August-2017 | ដោយ ពល បញ្ញា

​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី បាន​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌមានជ័យ​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹងទំពុន​ចុះ​ត្រួតពិនិត្យ​ជនបរទេស ដែល​លួច​ឆ្លងដែន និង​កំពុង​លួច​ស្នាក់នៅ​គ្មាន​លិខិតឆ្លងដែន ធ្វើ​ការងារ​ខុសច្បាប់ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​កម្លាំង​ជំនាញ​បាន​ពិនិត្យឃើញ​ជនជាតិ នី​ហ្ស៊ី​រី​យ៉ា បួន​នាក់ មាន​លិខិតឆ្លងដែន ចំនួន​ពីរ​នាក់ លើស​ទិ​ដ្ឋ​ការ​ស្នាក់នៅ និង គ្មាន​លិខិតឆ្លងដែន ចំនួន​ពីរ​នាក់ ស្នាក់នៅ​ខុសច្បាប់ ត្រូវបាន បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បន្ត​និតិ​វិធី ៕

 

ចំនួនអ្នកទស្សនា

    20611747

  • ថ្ងៃនេះ7911
  • ម្សិលមិញ16391
  • សប្តាហ៍នេះ54141
  • ខែនេះ169291
  • ឆ្នាំនេះ169291
  • សរុប20611747