កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា ពាក់ព័ន្ធ​គ្រឿងញៀន​

17-August-2017 | ដោយ ពល បញ្ញា

​កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ធ្វើការ​ឃាត់ខ្លួន​បាន​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​៧​និង​៣០​នាទី នៅ​ចំណុច​ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ ជឿន រ៉េ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ខ្នា ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ហើយ​ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៧ ប្រព្រឹត្ត​នៅ​ភូមិ​ខ្នា ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្ដ​កណ្ដាល​។ ដីកា​លេខ ៤០៨ ដក​.​ប​ចខ ចុះ​ថ្ងៃទី​២៤​ខែ កក្ត​ដា ឆ្នាំ​២០១៧ របស់លោក គឹម ម៉េង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្ដាល ។​

បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​ឯកសារ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ដោយៈ ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត​

ចំនួនអ្នកទស្សនា

    21162827

  • ថ្ងៃនេះ251
  • ម្សិលមិញ7351
  • សប្តាហ៍នេះ7611
  • ខែនេះ118191
  • ឆ្នាំនេះ720371
  • សរុប21162827