បុរស​ម្នាក់​បាញ់ ជិត​១០​គ្រាប់​ព្រោះ​ខឹង​គេ​បើកឡាន​ប៉ះ​ឡាន​របស់ខ្លួន នៅ ជិត​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​

17-August-2017 | ដោយ ពល បញ្ញា

ភ្នំពេញ ៖ បុរស​ម្នាក់​ដែលមាន​មុខរបរ​ជា​អង្គរក្ស​បាន​ផ្ទុះអាវុធ​ជិត​១០​គ្រាប់​ព្រោះ​ខឹង​គេ​បើកឡាន​គៀរ​ឡាន​របស់ខ្លួន កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​៨​និង​៥០​នាទី ស្ថិតនៅ​ចំណុច​រង្វង់​មូល​ខាំ​កូ​ស៊ី​ធី ផ្លូវ​៥៩៨ សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ​។​

លោក​វរសេនីយ៍ឯក ទៀង ចាន់​សា អធិការ​ខណ្ឌឫស្សីកែវ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក ព្រួស ពណ៌​ស ពាក់​ស្លាក​លេខ 2AP-1936 បើកបរ​ដោយ​ឈ្មោះ អេង កុសល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែ កាន់កាប់​អាវុធ​ម៉ាក STEYR មាន​លេខ​0388848 មុខរបរ​អង្គរក្ស ៤៩៩ ពេលមកដល់​កន្លែងកើតហេតុ​ត្រូវបាន​រថយន្ត​ម៉ាក់ គា​(Kia) ៤៥​កៅអី ពាក់​ស្លាក​លេខ 3D-4903 ពណ៌​ផ្កាឈូក របស់​ក្រុមហ៊ុន បូ​ពា៍​អាស៊ី បើកបរ​ដោយ​ឈ្មោះ ឈឹម គឹម​ទ្រី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ គៀរ​បណ្តាល​ឲ្យ​ធ្លាក់​កាង​ផ្នែក​ខាងមុខ​។​

ក្រោយពី​សភាពការណ៍​ផ្ទុះអាវុធ​កើតឡើង​ភ្លាម កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍​កំពុង​ល្បា​ត់​នឹង​ឈរជើង​តាម​បណ្តាល​គោលដៅ​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​និង​បានធ្វើការ​ឃាត់ខ្លួន​ជនបង្ក ព្រមទាំង​ដកហូត​អាវុធ​រួម​និង​រថយន្ត​ម៉ាក់​ព្រួស​មកកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ ដោយឡែក​រថយន្ត​ម៉ាក់ គា​(kia)​យកមក​ពុំបាន​ដោយសារ​ជនបង្ក​បាញ់​ចំ​កន្លែង​ធុង​ទឹក​។​

យោងតាម​ការ​ពិនិត្យមើល​កាម​រ៉ា​សុ​វត្តិភាព​ចំនួន​២​នាទី​១៦​វិនាទី​ដែល​បំពាក់​ក្នុង​រថយន្ត​ព្រួស​របស់​ជនបង្ក បានបង្ហាញ​អោយឃើញថា រថយន្តក្រុង ម៉ាក់​គា​(kia)​ពិតជា​បាន​បើក​ប៉ះ​រថយន្ត​ព្រួស ចំ​ផ្នែក​ខាង​ធ្វេ​ង​បណ្តាលអោយ​ធ្លាក់​កាង​នឹង​ឆ្លងតាម​ការចុះ​របស់​សម​ត្ថ​កិច្ច​ជំនាញ​ចរាចរ​ខណ្ឌឫស្សីកែវ ដើម្បី​ប្រមូល​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​យើង​ទទួលបាន​ការបំភ្លឺ​ពីសា​ក្សី ឈ្មោះ ឈន រី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ដែល​កំពុង​ឈរ​លក់​សាច់​កាប់​ម្តុំ​រង្វង់​កាំ​កូ​ផ្នែក​ខាងកើត​បាន​បំភ្លឺថា​ពិតជា​មាន​ករណី​រថយន្ត​ក្រុង​បើក​ប៉ះ រថយន្ត​ពណ៌​ស​ពិតប្រាកដ​មែន ហើយ​រថយន្តក្រុង​ពុំ​ព្រម​ឈប់ រថយន្ត​ពណ៌​ស​ដេញតាម​បាន​ចំងាយ​ប្រហែល​២០០​ម៉ែត្រ​ស្រាប់តែ​លឺ​សំលេង​ផ្ទុះអាវុធ​តែម្តង​។ ក្រោយពី​បានបញ្ចប់​ប្រមូល​ព័ត៌មាន​ពីសា​ក្សី ព្រមទាំង​ធ្វើ​កំណត់ហេតុ​ចាប់យក​វត្ថុតាង​(​សំបក​គ្រាប់​ចំនួន​០៣​គ្រាប់​) រួចមក​កម្លាំង​ជំនាញ​បានធ្វើការ​ពិនិត្យ​រក​ជាតិ​អាកុល ជា​លទ្ធផល​បានបង្ហាញ​អោយឃើញថា​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​មានកំ​រិត​ដល់​ទៅ​០.៤៣​មួយ​លី​ត​ខ្យល់​(​លើស​ចា​តិ​អាកុល​)​។​

បច្ចុប្បន្ន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​បាន​សហការ​ជាមួយ​ការិយាល័យ​ព្រហ្មតណ្ឌ​កម្រិត​ស្រាល កំពុង​បន្ត​ការសាកសួរ​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី ៕

 

 

ចំនួនអ្នកទស្សនា

    20611607

  • ថ្ងៃនេះ7771
  • ម្សិលមិញ16391
  • សប្តាហ៍នេះ54001
  • ខែនេះ169151
  • ឆ្នាំនេះ169151
  • សរុប20611607