សមត្ថកិច្ច​កំពុង​ប្រតិបត្តិ​ការបង្ក្រាប​ជនជាតិ​ចិន ជាង​២០០​នាក់ នៅ​សង្កាត់​បឹងកក់​ទី​២

17-August-2017 | ដោយ ពល បញ្ញា

ភ្នំពេញ ៖ ជនជាតិ​ចិន​២២៥​នាក់​(​ស្រី​២៥​នាក់​) ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ អ៊ី​ន​ធើ​ណិ​ត នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧ នៅ​ទីតាំង​ផ្ទះ​លេខ​៤ ផ្លូវ​៥៦៦ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេ​វក​ម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា​ក្នុង​ប្រតិបត្តិការ​នេះ​ដោយមាន​ការសម្របសម្រួល​ដោយ​ព្រះ​រា​ជ្ញា សៀង សុខ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​សម្ភារៈ​ដកហូត​រួមមានៈ ឡេ​ប​ថប ទូរស័ព្ទ និង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បញ្ជាក់ថា​បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​បន្ត​ត្រួតពិនិត្យ និង​កសាង​ឯកសារ ៕

 

 

ចំនួនអ្នកទស្សនា

    20612017

  • ថ្ងៃនេះ8181
  • ម្សិលមិញ16391
  • សប្តាហ៍នេះ54411
  • ខែនេះ169561
  • ឆ្នាំនេះ169561
  • សរុប20612017