សាខា​គយ​ខេត្តបន្ទាយមានជ័យ​បង្ក្រាប​ចាប់​រថយន្ត​៨​គ្រឿង​ និង​ម៉ូតូ​៥២​គ្រឿង​ដែល​គ្មាន​ពន្ធ​

17-August-2017 | ដោយ ពល បញ្ញា

​បន្ទាយ​មាន​ជ័យ​ ៖​ មន្ត្រី​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ បាន​បើក​យុទ្ធនាការ​បង្ក្រាប​ និង​ចាប់​រថយន្ត​បាន​៨​គ្រឿង​ និង​ម៉ូតូ​៥២​គ្រឿង​ដែល​គ្មាន​ពន្ធ​ ត្រូវ​បាន​បង្ហាញ​នៅ​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៧​ នៅ​សាខា​គយ​និង​រដ្ឋ​ករ​ខេត្តបន្ទាយមានជ័យ​ ។​

​លោក​ ឆែ​ សុធា​ ប្រធាន​សាខា​គយ​និង​រដ្ឋ​ករ​ខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់​ថា​៖​ ដោយ​មានការ​ណែនាំ​ពី​អគ្គនាយក​គយ​និង​រដ្ឋាករ​ ហើយ​មន្ត្រី​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​បាន​អនុវត្តន៍​ការ​គ្រប់គ្រង​ត្រួតពិនិត្យ​ និង​ប្រមូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​លើ​ទំនិញ​នាំ​ចេញ​ និង​នាំ​ចូល​ និង​បង្ការ​និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ជា​ពិសេស​បទល្មើស​។​

​លោក​បាន​បញ្ជាក់​ថា​៖​ ការ​អនុវត្តន៍​រយៈពេល​៣​ខែ​ ចាប់ពី​ខែមិថុនា​ដល់​ខែសីហា​ ឆ្នាំ​២០១៧​នេះ​ បង្ក្រាប​រថយន្ត​គេចពន្ធ​ចាប់​បាន​ចំនួន​៨​គ្រឿង​ មាន​រថយន្ត​ចង្កូត​ស្តាំ​៦​គ្រឿង​ និង​រថយន្ត​ចង្កូត​ឆ្វេង​២​គ្រឿង​ ព្រមទាំង​បង្ក្រាប​ម៉ូតូ​គ្មាន​ពន្ធ​រយៈពេល​២​ឆ្នាំ​ពី​ឆ្នាំ​២០១៦​ដល់​២០១៧​ចាប់​បាន​ចំនួន​៦៥​គ្រឿង​ ។​

​លោក​ ឆែ​ សុធា​ បាន​បញ្ជាក់​ថា​៖​ រយៈពេល​កន្លង​មក​ មន្ត្រី​សាខា​គយ​និង​រដ្ឋ​ករ​ខេត្តបន្ទាយមានជ័យ​ បាន​បង្ក្រាប​ឃ្លាំង​ស្តុ​ប់​ទំនិញ​ និង​ស្តង់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ហើយ​ការ​ប្រមូល​ពន្ធ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៧​នេះ​ ប្រមូល​ពន្ធ​បាន​ចំនួន​៤២១​ប៊ី​លាន​រៀល​ លើស​ផែនការ​១១៣,១៩​ភាគរយ​ លើស​ឆ្នាំ​២០១៦​ ចំនួន​៩១​ប៊ី​លាន​រៀល​ ៕​

ចំនួនអ្នកទស្សនា

    20612437

  • ថ្ងៃនេះ8601
  • ម្សិលមិញ16391
  • សប្តាហ៍នេះ54831
  • ខែនេះ169981
  • ឆ្នាំនេះ169981
  • សរុប20612437