ភ្នំពេញ ៖ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៤និង៣៥នាទី ដោយមានការអនុញ្ញាតពីលោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ក្រុមប្រតិបត្តិការចម្រុះដឹកនាំសម្របសម្រួលផ្លូវច្បាប់ដោយលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសា លាដំបូងរាជធានីភ្នំពេញ លោក ណុប ផា អភិបាលរងខណ្ឌ លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការរង ខណ្ឌ និងលោកវរសេនីយ៍ត្រី ព្រំ សុផល មេបញ្ជាការរងកងរាអាវុធហត្ថខណ្ឌ និងមានការចូលរួមពីកម្លាំង សាលាខណ្ឌ នគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ កម្លាំងសាលាសង្កាត់ និងនគរបាលប៉ុស្តិ៍ច្បារ អំពៅ២ ចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំម៉ូតូស្ថិតនៅផ្ទះលេខ៤ស្ទួន ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
លោកវរសេនីយ៍ទោ ម៉ៅ សឿត បានឲ្យដឹងថាម្ចាស់ទីតាំងឈ្មោះចាន់ ប៊ុនថេន ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិ ខ្មែរ មុខបរ ទទួលបញ្ចាំ សមត្ថកិច្ចយើងត្រួតពិនិត្យរកឃើញម៉ូតូចំនួនសរុប ២៧គ្រឿង មានឯក សារត្រឹមត្រូវទាំងអស់។
នៅម៉ោង១៥និង៤០នាទី ថ្ងៃដដែល ក្រុមប្រតិបត្តិការចម្រុះយើងបន្តចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំ ម៉ូតូ១ទីតាំងទៀត ស្ថិតនៅផ្ទះលេខ៣៦ ផ្លូវជាតិលេខ១ ភូមិដើមអំពិល សង្កាត់ច្បារ អំពៅ១ ខណ្ឌច្បារ អំពៅ ដែលមានអ្នកគ្រប់គ្រងឈ្មោះ អ៊ូ ផល្លា ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ សមត្ថកិច្ចយើង ត្រួតពិនិត្យរកឃើញម៉ូតូចំនួនសរុប ១៨គ្រឿង មានឯកសារត្រឹមត្រូវទាំងអស់ ៕