កណ្តាល ៖ ជនសង្ស័យ ៥នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយធ្វើការឃាត់ខ្លួនពាក់ព័ន្ធការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃ១៩ ខែសីហា ២០១៧ វេលាម៉ោង២២ និង១៣នាទី នៅចំណុចផ្លូវជាតិលេខ១ ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះគុជ វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល, ទី២-ឈ្មោះ ឃឿន សុឃាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិន ពិតប្រាកដមានទីលំនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀន ស្វាយ ខេត្តកណ្តាល, ទី៣-ឈ្មោះកែវ ឈុនលី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដមានទីលំនៅភូមិសំរោងក្អែរ២ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល, ទី៤-ឈ្មោះ ហេង សុភក្ដ័ ហៅជ្រូក ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ថ្នាំញៀន មានទីលំនៅភូមិសំរោងក្អែ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល, និងទី៥-ឈ្មោះ ជុំ មេសា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិសំរោងក្អែ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមថ្លាពណ៌សសង្ស័យជាសារធាតុញៀនចំនួន១៨កញ្ចប់ ធំ០៣កញ្ចប់ និងតូច១៥កញ្ចប់និងសម្ភារៈវិចខ្ចប់ និងប្រើប្រាស់មួយចំនួន ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១, ដែកកេះហ្គាសចំនួន០២, ពិលសម្រាប់បំភ្លឺមួយ ពណ៌ក្រហមទូរស័ព្ទ០២គ្រឿង ម៉ាកseatel និងម៉ាកNOKAI, ម៉ូតូ០២គ្រឿងម៉ាកCHALY ពណ៌ស គ្មានស្លាកលេខចំនួនមួយគ្រឿង និងម៉ាក់C125ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1C-5449 ស៊េរី២០០៣ បិតតែមស៊េរី៣០១៣។
ប្រភពដដែលបន្តថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ បានចេញល្បាតនៅក្នងភូមិសាស្ត្រភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលលុះមកដល់ចំណុចកើតហេតុខាងលើបានប្រទះឃើញជនសង្ស័យ ដោយមានសភាពគួរឲ្យសង្ស័យ កម្លាំងយើង បានធ្វើការឆែកឆេរ ក៏បានរកឃើញម្សៅក្រាមថ្លាពណ៌សសង្ស័យសារធាតុញៀនចំនួន០៨កញ្ចប់ (ធំ០១កញ្ចប់ និងតូច០៧កញ្ចប់នៅជាប់ខ្លួនជនសង្ស័យ ឃើញដូច្នេះកំលាំងប៉ុស្តិ៍យើងបានឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ខាងលើយកមកប៉ុស្តិ៍ដើម្បីសួរនាំ រួចជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀនទាំងនេះខ្លួនបានទិញពីឈ្មោះហេង សុភក្ដ័ហៅ ជ្រូក ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ លក់គ្រឿងញៀន មានទីលំនៅភូមិសំរោងក្អែ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បន្ទាប់មកកម្លាំងនគរបាលសំរោងធំបានសហការ ជាមួយកម្លាំងនគរបាលប៉ុស្តិ៍គគីរ និងកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន ចុះទៅឃាត់ឈ្មោះហេង សុភក្ដ័ ហៅជ្រូក ភេទប្រុស និងឈ្មោះ ជុំ មេសា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិសំរោងក្អែ២ ឃុំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងដកហូតបានម្សៅក្រាមថ្លាពណ៌ស សង្ស័យសារធាតុញៀន ចំនួន១០កញ្ចប់ ក្នុងនោះមាន០២កញ្ចប់ធំ និង០៨កញ្ចប់តូច និងជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន០១ ថង់សំរាប់វិចខ្ចប់ថ្នាំញៀនមួយចំនួន និងម៉ូតូមួយគ្រឿម៉ាក់ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1C-5449 ស៊េរី២០០៣ បិតតែមស៊េរី ២០១៣ រួចក៏បញ្ជូនជនសង្ស័យទាំង០៥នាក់ខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី ៕