រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ខេត្តក្រចេះ បុក​ម៉ូតូ​របួសធ្ងន់​ម្នាក់​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​

21-August-2017 | ដោយ ពល បញ្ញា

​ព្រៃវែង ៖ បុរស​ម្នាក់​រងរបួស​ធ្ងន់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​១០​និង​៤០​នាទី នៅលើ​ផ្លូវជាតិ​លេខ​៨ ភូមិ​ជ្រៃ​សេ​មារ ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​

​មន្ត្រីនគរបាល​ស្រុក​ស្វាយ​អ​ន្ទ​របា​ន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហ្វ​ត ពណ៌​ស ពាក់​ស្លាក​លេខ​រដ្ឋ 12.2-0521​រថយន្ត​ពេទ្យ​ខេត្តក្រចេះ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​បាត់​បើក​ពី​ទិសខាងកើត​ទៅ​លិច​ពេលមកដល់​កន្លែងកើតហេតុ​បាន​បុក​ម៉ូតូ​ម៉ាក​សង់​កូ​រេ ពណ៌​ស្លា​ទុំ ពាក់​ស្លាក​លេខ ព្រៃវែង​1A-7306 បើក​ដោយ​ឈ្មោះ​ម៉ាញ ត្រា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ភូមិ​ប្រមូល​ដុំ ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ រងរបួស​ធ្ងន់ បញ្ជូនទៅ​ព្យាបាល​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយ​អ​ន្ទ​រ​។​

​ក្រោយ​កើ​តុ​ហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​និង​បាន​វាស់វែង​យក​មធ្យោបាយ​ពាក់ព័ន្ធ​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​ជា​ខ្លាង ដើម្បី​ទុក​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕

 

ចំនួនអ្នកទស្សនា

    20612147

  • ថ្ងៃនេះ8311
  • ម្សិលមិញ16391
  • សប្តាហ៍នេះ54541
  • ខែនេះ169691
  • ឆ្នាំនេះ169691
  • សរុប20612147