បន្ទាយមានជ័យ ៖ ដាក់មងជាប់ត្រីកំពតយកមកធ្វើម្ហូបបណ្តាលពុលមួយគ្រួសារស្លាប់ម្នាក់និងរងគ្រោះ៦នាក់កំពុងសម្រាកពេទ្យដែលកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅភូមិស្មាច់ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានប្រាប់ថា ជនរងគ្រោះទី១-ឈ្មោះ ឃ្លឿប ដឿត ភេទប្រុស អាយុ២៨ឆ្នាំ បណ្តាលឲ្យស្លាប់, ទី២-ឈ្មោះ ជួន ចាន់ ភេទប្រុស អាយុ៤១ឆ្នាំ, ទី៣-ឈ្មោះ កូ ទិព្ទ ភេទប្រុស អាយុ៥០ឆ្នាំ, ទី៤-ឈ្មោះ ចាន់ វិជ្ជា ភេទប្រុស អាយុ១៦ឆ្នាំ, ទី៥-ឈ្មោះ ចាន់ រំចង់ ភេទស្រី អាយុ១២ឆ្នាំ, ទី៦-ឈ្មោះ ផាន់ ផាត ភេទស្រី អាយុ១៣ឆ្នាំ, ទី៧-ឈ្មោះ ផាត រ័ត្ន ភេទប្រុស អាយុ១០ឆ្នាំ រស់នៅភូមិកើតហេតុខាង លើ។
លោកបានបញ្ជាក់ថា នៅពេលពុលត្រីកំពតគឺដាក់មងជាប់ត្រីកំពតហើយយកមកធ្វើម្ហូបដោយស្លរហូបបាយពេលល្ងាចក្រោយពេលភ្លាមៗបណ្តាលពុលក្អួតអស់ទាំងផ្ទះបណ្តាលក្អួតស្លាប់ម្នាក់ហើយ៦នាក់ទៀតត្រូវបានបញ្ជូនទៅគ្លីនិកឯកជនក្រុងសិរីសោភ័ណ។
គ្រូរពេទ្យបញ្ជាក់ថា ជនរងគ្រោះទាំង ៦នាក់ដែលបញ្ជូនមកពេទ្យជួយសង្គ្រោះបន្ទាន់នេះគឺមានជាតិពុលក្នុងក្រពះគ្រូពេទ្យកំពុងសង្គ្រោះបន្ទាន់ ៕