ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៧​ខេត្តបន្ទាយមានជ័យ​មាន​៥​មណ្ឌល​បេក្ខជន​មាន​ចំនួន​៣,៤២៥​នាក់​ព្រះសង្ឃ ៨៥​អង្គ​

21-August-2017 | ដោយ ពល បញ្ញា

បន្ទាយមានជ័យ ៖ ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៧ ខេត្តបន្ទាយមានជ័យ​មាន ៥​មណ្ឌល​បេក្ខជន​មាន​ចំនួន ៣,៤២៥​នាក់ ព្រះសង្ឃ ៨៥​អង្គ​ដែល​ត្រូវបាន​បើក​វិញ្ញាសារ​ប្រឡង​នា​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧​។​

លោក ស្តើង តុង​ហឹ​ង ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍​រាយការណ៍​ថា ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​រឺ​បាក់​ឌុប​ឆ្នាំ ២០១៧​នេះ ខេត្តបន្ទាយមានជ័យ​ចំនួន ៥​មណ្ឌល​ស្មើរ​១៣៨​បន្ទប់ មាន​ទី​១.​មណ្ឌល​វិទ្យាល័យ​សម្តេចឪ​, ទី​២.​មណ្ឌល​វិទ្យាល័យ​អូរ​អំបិល​, ទី​៣.​មណ្ឌល​ហ៊ុនសែន​សូ​ភី​, ទី​៤.​វិទ្យាល័យ​សិរីសោភ័ណ និង​ទី​៥.​មណ្ឌល​អនុវិទ្យាល័យ​ទឹកថ្លា​។​

​លោក​បាន​បញ្ជាក់ថា ដែលមាន​បេក្ខជន​ប្រឡង​ចំនួន ៣,៤២៥​នាក់​ស្រី​១,៧០០​នាក់ ព្រះសង្ឃ​ចំនួន​៨៥​អង្គ និង​បេក្ខជន​ចំណេះ​ទូទៅ​មាន​ចំនួន ២,៧៨២​នាក់ ស្រី​១,៤១៦​នាក់ បេក្ខជនស្វ័យរិន ៤៥៣​នាក់ ស្រី​២៣៩​នាក់ បេក្ខជន​បំពេញ​វិទ្យា​មាន​ចំនួន ១៩២​នាក់ ស្រី​៤៦​នាក់​។​

ក្នុងឱកាស​បើក​វិញ្ញាសា​រលោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ការប្រឡង​មាន​ប្រសិទ្ធិភាព​និង​គុណភាព​ដល់​សិក្សា​នុ​សិស្ស​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​រឺ​បាក់​ឌុប ឆ្នាំ​២០១៧​នេះ មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ​ស្ថាប័ន​សមត្ថកិច្ច​និង​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​បានធ្វើការ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​បំផុត​។​

លោក​បាន​សំណូមពរ​ដល់​សិក្សា​នុ​សិស្ស​ត្រូវខិតខំ​ប្រឡង​ដោយ​ចំណេះដឹង​និង​បញ្ញា​របស់ខ្លួន​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ច្រើន​ជា​មុខមាត់​គ្រួសារ​និង​ខេត្ត​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​រឺ​បាក់​ឌុប​មាន​រយៈពេល ២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២១ ដល់​២២ ខែសីហា​ឆ្នាំ​២០១៧​។​
​គួររំលឹកថា ក្នុង​ពិធី​បើក​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​រឺ​បាក់​ឌុប​ឆ្នាំ​២០១៧​នេះ មាន​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​លោក ឈើ​យ ចាន់ណា អភិបាលរង​ខេត្ត​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​ភ្នាក់ងារ​ប្រឆាំង​អំពើរ​ពុករលួយ​ជាច្រើនរូប ៕

 

ចំនួនអ្នកទស្សនា

    20612407

  • ថ្ងៃនេះ8571
  • ម្សិលមិញ16391
  • សប្តាហ៍នេះ54801
  • ខែនេះ169951
  • ឆ្នាំនេះ169951
  • សរុប20612407