ជនជាតិ​វៀត​ណា​ម​២២​នាក់ ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​គ្មាន​ឯកសារ​ត្រឹមត្រូវ​

22-August-2017 | ដោយ ពល បញ្ញា

​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​គ្រប់គ្រង​ជនបរទេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវីធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ទួលគោក ដែល​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យ​ការរង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​៦​និង​៣០​នាទី បាន​ចុះ​ត្រួតពិនិត្យ​ជន​បររទេស ដែល​លួច​ឆ្លងដែន និង​កំពុង​លួច​ស្នាក់នៅ​គ្មាន​លិខិត ឆ្លងដែន​និង​ធ្វើ​ការងារ​គ្មាន​ឯកសារ​ត្រឹមត្រូវ នៅ​ទី​តាំងហាង​កាហ្វេ​, ហាង​កាត់សក់​, ហាង​លក់​ហ្វឺ សិ្ថ​ត​នៅ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

លោក​វរសេនីយ៍ត្រី អ៊ា ភក្តី នាយរង​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ពិនិត្យឃើញ​ជនបរទេស​ជា ជនជាតិ​វៀតណាម​ចំនួន ២២​នាក់ ស្រី​០៨​នាក់ បាន​លួច​ស្នាក់នៅ និង​រកស៊ី​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ឯកសារ​ត្រឹមត្រូវ បាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​បន្ត​នីតិវិធី​៕

 

ចំនួនអ្នកទស្សនា

    20612287

  • ថ្ងៃនេះ8451
  • ម្សិលមិញ16391
  • សប្តាហ៍នេះ54681
  • ខែនេះ169831
  • ឆ្នាំនេះ169831
  • សរុប20612287