ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ថ្នាំញៀន​នៅ​ស្រុក​ស្អាង​

23-August-2017 | ដោយ ពល បញ្ញា

កណ្ដាល ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចាប់ខ្លួន​ពាក់ព័ន្ធ​ថ្នាំញៀន ដោយ​អនុវត្ដ​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្ដ​កណ្ដាល​។ ករណី​ចាប់ខ្លួន​ខាងលើនេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​ឫស្សី​ជ្រោយ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល ។​

មន្ដ្រីនគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ទ្រី វណ្ណៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិ​ប្រាកដ មាន​ទីលំនៅ​ភូមិ ព្រែក​តា​ជ័រ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល ។ ជននេះ​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៣៤៧/១៧ ដកប​ចខ ចុះ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧ ចុះ​ហត្ថ​លេខ​ដោយ​លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្ដាល ចោទប្រកាន់​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​ដោយសារ​ធាតុ​ញៀន ដែល​បាន​ប្រ​ព្រឹ​ត្ដិ​កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ព្រែ​កតា​ជ័រ ឃុំ ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ។​

​ប្រភព​ដដែល​បន្ដថា នៅមុន​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា ជន​ត្រូវ​ចោទ​រូបនេះ​កំពុង​រស់នៅ​ក្នុងភូមិ​ឫស្សី​ជ្រោយ ឃុំ​ស្វាយ​ប្រទាល ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ស្វាយ​ប្រទាល​ចុះ​ធ្វើការ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ខាងលើ​ដោយ​អនុវត្ដ​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្ដ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ដ​ចាត់ការ​បន្ដ ៕

 

 

ចំនួនអ្នកទស្សនា

    20612247

  • ថ្ងៃនេះ8411
  • ម្សិលមិញ16391
  • សប្តាហ៍នេះ54641
  • ខែនេះ169791
  • ឆ្នាំនេះ169791
  • សរុប20612247