ព្រះសីហនុ ៖ លោកអនុសេនីយ៍ទោ អ៊ួង វុទ្ធី នាយនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំវាលរេញបានឲ្យដឹងថាៈ កាលពីវេលាម៉ោង១៦និង២៥នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧កន្លងទៅនេះ កម្លាំងនគរបាលស្រុកព្រៃនប់ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំវាលរេញ បានបង្ក្រាបមុខសញ្ញាលក់ចែកចាយ ថ្នាំញៀន១ករណី នៅ ផ្លូវសម្តេចសង្ឃទេពវង្សពីជើងគោទៅស្ទឹងហាវ ចំណុចស្ពានទី៧ ស្ថិតក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ដោយចាប់យកបាន ថ្នាំញៀនចំនួន១៤កញ្ចប់ (មាន៣កញ្ចប់ធំ និង១១កញ្ចប់តូច) ម៉ូតូចំនួន៥គ្រឿង និង ឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធ ចំនួន៥នាក់ ។
ជនសង្ស័យមាន ១.ឈ្មោះហេង វិបុល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ។ ២.ឈ្មោះ គង់ វិន ភេទប្រុស អាយុ២៦ឆ្នាំមុខរបរ ធ្វើស្រែ ។ ៣.ឈ្មោះ ធួន លី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកាប់ជ្រូក។ ៤.ឈ្មោះ ភ័ណ្ឌ ឈុននីភេទប្រុស អាយុ២២ឆ្នាំមុខរបរកម្មករ ។ អ្នកទាំង៤ មានទីលំនៅដូចគ្នា នៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង៥.ឈ្មោះ ឆេង សាវេត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ៕