ព្រះសីហនុ ៖ ជនសង្ស័យ ៥នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវាលរេញ សហការជាមួយកម្លាំងនគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៦និង២៥នាទី នៅ ផ្លូវសម្តេចសង្ឃទេពវង្សពីជើងគោទៅស្ទឹងហាវ ចំណុចស្ពានទី៧ ស្ថិតក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធការចែកចាយដោយខុសច្បាប់នូវសារធាតុញៀន។
លោកអនុសេនីយ៍ទោ អ៊ួង វុទ្ធី នាយនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំវាលរេញបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ហេង វិបុល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ, ទី២-ឈ្មោះ គង់ វិន ភេទប្រុស អាយុ២៦ឆ្នាំមុខរបរ ធ្វើស្រែ, ទី៣-ឈ្មោះ ធួន លី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកាប់ជ្រូក, ទី៤-ឈ្មោះ ភ័ណ្ឌ ឈុននីភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ។ អ្នកទាំង៤ មានទីលំនៅដូចគ្នា នៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ និងជនសង្ស័យទី៥-ឈ្មោះ ឆេង សាវេត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ភស្តុតាងដកហូតបានរួមមានៈ ថ្នាំញៀន ចំនួន១៤កញ្ចប់ (មាន៣កញ្ចប់ធំ និង១១កញ្ចប់តូច) ម៉ូតូចំនួន ៥គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង បានកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ៕