សៀមរាប ៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ នៅស្រុកប្រាសាទបាគង បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋាន្តរសក្តិជូនដល់មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបក្រោមអធិបតីភាពដខ្ពង់ខ្ពស់ របស់លោកវរសេនីយ៍ឯក តូច សាកល ស្នងការរងនគរបាលខេត្តទទួលផែនគ្រប់គ្រង់ធន់ធានមនុស្សនិងលោក នឹម សុវណ្ណ អភិបាលរងស្រុកប្រាសាទបាគង។
ក្នុងពិធីនោះមានការចូលរួមដោយ លោកនាយ នាយរងការិយាល័យជំនាញលោកអធិការអធិការរងនិងអង្គភាពពាក់ព័ន្ធជាច្រើនអ្នកទៀតផងដែរ។
បន្ទាប់ពីលោកវរសេនីយ៍ឯក មិន ចន្ថា អធិការនគរបាលស្រុកប្រសាទបាគងនិងលោកវរសេនីយ៍ទោ អៀង មករា នាយការិយាល័យបុគ្គលិកបានអានរបាយការណ៍ស្វាគមន៍និងរាយការណ៍អំពីលទ្ធផលស្នាដៃដែលកងកម្លាំងបានអនុវត្តកន្លងមកនិងអានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋាន្តរសក្តិជូនដល់មន្ត្រីនគរបាលរួចមកលោកវរសេនីយ៍ឯក តូ សាកល បានអញ្ជើញបំពាក់សក្តិជូនដល់កម្លាំង សរុប ១៩៣នាក់ ក្នុងនោះមានថ្នាក់អនុសេនីយ៍ឯក៤៣នាក់ ថ្នាក់អនុសេនីយ៍ទោ ៤៤នាក់, ថ្នាក់អនុសេនីយ៍ត្រី ៣១នាក់ ថ្នាក់ព្រិន្ទបាលឯក ២៨នាក់, ថ្នាក់ព្រិន្ទបាលទោ ១៧នាក់ ប្រកាសតួនាទី៥០នាក់។
មតិផ្តាំផ្ញើនាឱកាសនោះលោក នឹម សុវណ្ណ អភិបាលរងស្រុកប្រាសាទបាគងនិងលោកវរសេនីយ៍ឯក តូច សាកល ស្នងការរងបានមាប្រសាសន៍ថា សូមឲ្យកងកម្លាំងនគរបាលទាំងអស់ដែលមានមុខនាពេលនេះធ្វើយ៉ាងណាកំណែទម្រង់ពង្រឹងកងកម្លាំងនគរបាលយើងក្នុងការងារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋទូទាំងខេត្តឲ្យបានកាន់តែល្អប្រសើរថ្វេរឡើងថែមទៀតពិសេសការងារបម្រើរសេវាសាធារណៈជូនប្រជាពលរដ្ឋនិងឲ្យពួកគាត់មានទំនុកទុកចិត្តមកលើកងកម្លាំងនគរបាលរបស់យើងដែលជាអ្នកអនុវត្តច្បាប់និងចំពោះមុខត្រូវបន្តបង្កើនការយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់និងបង្រា្កបរាល់បទល្មើសគ្រប់ប្រភេទ ជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលខ្លួនគ្រប់គ្រងឲ្យបានគ្រប់ៗគ្នាត្រូវបន្តជំរុញការផ្សព្វផ្សាយនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជំរុញចលនាប្រជាការពារភូមិឃុំនិងសូមឲ្យអនុវត្តសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃអគ្គស្នងការនគរបាលជាតិស្តីពីគោការណ៍វាយតំម្លៃប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងគោលបំណងពង្រឹងការងារប៉ុស្តិ៍នគរបាលរដ្ឋបាលឲ្យមានប្រសិទ្ធភាពឆ្លើយតបទៅនិងតួនាទីភារកិច្ចដែលបានកំណត់ត្រូវមានសាមគ្គីភាពឯកភាពនិងសហការណ៍គ្នាល្អសំដៅធានាបាននូវសុវត្ថិភាពផ្លូវកាយនិងផ្លូវចិត្តនិងតម្រូវការរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀតរួមចំណែកអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលក៏ដូចជាផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ លើកទី២របស់នគរបាលជាតិឲ្យទទួលបានជោគជ័យ ៕