ភ្នំពេញ ៖ អគ្គិសនីកម្ពុជាបានឲ្យដឹងថានៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៤និង០៣នាទីរសៀល អគ្គិសនីកម្ពុជានឹងផ្តាច់ ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F5) ដើម្បីឲ្យក្រុមការងារធ្វើការប្តូរបង្គោលបណ្តាញតង់ស្យុងមធ្យម(MV) ដែលរថយន្តបុកបាក់។
ប្រភពដដែលបន្តថាទីតាំងដែលត្រូវផ្តាច់រួមមានទី១-ផ្លូវជាតិលេខ៥, ផ្លូវលេខ៥៩៨ និងផ្លូវ៣៣០ ភូមិទួលគោក និងភូមិទួលសង្កែ, សង្កាត់ទួលសង្កែ, សង្កាត់ច្រាំងចំរេះ, សង្កាត់ស្វាយប៉ាក, និងសង្កាត់ឫស្សីកែវ, ខណ្ឌឫស្សីកែវ, ទី២-ផ្លូវ៥៩៨ ភូមិឃ្មួញ និងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បច្ចុប្បន្នក្រុមការងាររបស់អគ្គិសនីកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តប្រើប្រាស់ឡើងវិញ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ ៕