ជ្រូកព្រៃ ២២​ក្បាល​ត្រូវបាន​កងពលតូច​ថ្មើរជើង​លេខ​៥១​ទិញ​មក​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​ស្រុក​ព្រះនេត្រព្រះ​

24-August-2017 | ដោយ ពល បញ្ញា

​បន្ទាយមានជ័យ ៖ ជ្រូកព្រៃ​ឈ្មោល​ញី​ចំនួន ២២​ក្បាល ត្រូវបាន​កងពលតូច​ថ្មើរជើង​លេខ ៥១​ទិញ​មក​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​កាលពី​ថ្មីៗ​នេះ​ក្នុង​ទីបញ្ជាការ​ពល​តូច​ថ្មើរជើង​លេខ​៥១​ស្រុក​ព្រះនេត្រព្រះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សេង ធា​រិ​ន មេបញ្ជាការរង​នាយសេនាធិការ​ពល​តូច​ថ្មើរជើង​លេខ​៥១​បាន​ប្រាប់ថា កងកម្លាំង​យោធា​ក្រៅពី​ការងារ​ការពារ​បូរណៈភាព​ទឹកដី​កងកម្លាំង​ធ្វើ​អន្តរាគមន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ធម្មជាតិ​មាន​គ្រោះទឹកជំនន់​និង​ខ្យល់ព្យុះ​និង​ខ្យល់​កន្ត្រាក់​ហើយ​ជួយ​កសាង​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ទីទាល់ក្រ​និង​ប្រមូល​ផល​ជូន​ប្រជាបលរដ្ឋ​។​

លោក​បាន​បញ្ជាក់ថា ដោយមាន​ការណែនាំ​ពី​ថ្នាក់ដឹកនាំ​យោធភូមិភាគ​ទី​៥​និង​មេបញ្ជាការ​ពល​តូច​ថ្មើរជើង​លេខ​៥១ បាន​ទិញ​ជ្រូកព្រៃ​ពូជ​ចំនួន​២២​ក្បាល មក​ដាក់​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​របស់​ទីបញ្ជាការ​ពល​តូច​ថ្មើរជើង​លេខ​៥១​ស្ថិត​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សេង ធា​រិ​ន បាន​បញ្ជាក់ថា ក្រៅពី​ការងារ​ការពារ​បូរណៈភាព​ទឹកដី​គឺ​កងកម្លាំង​បាន​ដាំ​បន្លែ​ផ្លែឈើ​ចិញ្ចឹម​មាន់ ទា ជ្រូក និង​ជ្រូកព្រៃ​បន្ថែម​សម្រាប់​អង្គភាព​ពល​តូច​ថ្មើរជើង​លេខ​៥១ ៕

 

ចំនួនអ្នកទស្សនា

    20611627

  • ថ្ងៃនេះ7791
  • ម្សិលមិញ16391
  • សប្តាហ៍នេះ54021
  • ខែនេះ169171
  • ឆ្នាំនេះ169171
  • សរុប20611627