ស្ទឹងត្រែង ៖ ជនជាតិឡាវម្នាក់ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលខេត្តស្ទឹងត្រែង ចេញប្រតិបត្តិការបង្ក្រាបបានជាក់ស្តែងកាលពីវេលាម៉ោងនៅវេលាម៉ោង១៩និង១០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចបង្គោលលេខ (០៣៥-០៣៦) ភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារ៉ា ស្នងការខេត្តស្ទឹងបានបញ្ជាក់ឲ្យដឹងថាជនសង្ស័យឈ្មោះ ផែង ផាន់ណាង៉ោ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិឡាវ រស់នៅភូមិណាចាន ស្រុកកូម៉ាខេត្ត ចំប៉ាសាក់ ប្រទេសឡាវ ។
ភស្តុតាងដកហូតបានៈ ថ្នាំញៀន ០២កញ្ចប់ធំ (មិនទាន់ថ្លឹងប្រហែល០២គីឡូក្រាម)។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួររកបក្ខពួកនិងកសាងឯកសារដើម្បីចាត់ការតាមនីតិវិធី ៕