ឧត្តរមានជ័យ ៖ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៧ និង ៥០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដឹកនាំដោយ លោក វរសេនីយ៍ឯក ស៊ីម វណ្ណៈ អធិការនគរបាលស្រុក បានចុះស្រាវជ្រាវបង្ក្រាបករណីចែកចាយដោយខុសច្បាប់នូវសារធាតុញៀន មួយករណីនៅចំណុចភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ក្នុងនោះ ឃាត់ខ្លួនជនសង្ស័យ បាន ចំនួន ០២ នាក់។
លោកអធិការបានឲ្យដឹងថាជនសង្ស័យទី១- ឈ្មោះ សុខ វ៉ាន់នឿន ហៅភាក់ ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅ ភូមិអូរជញ្ជៀន ឃុំ- ស្រុកអន្លង់វែង និងទី២- ឈ្មោះ ញាណ សុខប៊ុនធឿន ហៅឌាក់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង។
វត្ថុតាងឆែកឆេរដកហូតបានរួមមាន ៖ ម៉ាទឹកកកចំនួន ០៥កញ្ចប់តូច, ទូរស័ព្ទ ដៃចំនួន ២ គ្រឿង, ប្រាក់រៀលចំនួន ២៥០០រៀល។
បច្ចុប្បន្ន កំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕