បាញ់សម្លាប់​ប្រពន្ធ​ស្លាប់​និង​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ព្រោះ​រឿង​ប្រចណ្ឌ​

28-August-2017 | ដោយ ពល បញ្ញា

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាញ់សម្លាប់​ប្រពន្ធ​ហើយ​បាញ់​ខ្លួនឯង​ស្លាប់​តាម​ក្រោយ កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៨​និង​២០​នាទី នៅផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ ២១ បេ​តេ ក្រុមទី​៣ ភូមិ សន្សំ​កុស​ល្យ​១ ខណ្ឌមានជ័យ​។​លោក​វរសេនីយ៍ឯក លន់ មុនី​រ័ត្ន ប្រធានការិយាល័យ​វិទ្យាសាស្ត្រ​បច្ចេកទេស​និង​កោសល្យ​វិ​ច្ច័​យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​សព​ទី​១-​ឈ្មោះ ខៀវ កូ​ណែ​ល ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ​នគរបាល​បម្រើការ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទីលំនៅ​ផ្ទះកើតហេតុ​ខាងលើ​។

ស្នាម​គ្រាប់​ចូល​នៅលើ​សៀតផ្កា​ស្តាំ​ទៅ​ធ្លាយ​ចេញ​ក្បាល​ខាងឆ្វេង​លើ​ស្លឹកត្រចៀក និង​សព​ទី​២-​ឈ្មោះ យ៉េ​ង លក្ខិណា ហៅ តុ​ប អាយុ​៣៧​ឆ្នាំ មុខរបរ បុគ្គលិក​វិទ្យុ​ទន្លេ ទីលំនៅ​ផ្ទះកើតហេតុ ត្រូវជា​ប្រពន្ធ​។ ស្នាម​គ្រាប់​ចូល​នៅ​នៅលើ​ចិញ្ចើម​ស្តាំ​ទៅ​ធ្លាយ​ចេញ​ថ្ពាល់​ឆ្វេង​។​

តាម​ការបំភ្លឺ​ពី​ឈ្មោះ យ៉េ​ង ស៊ីណា ភេទ​ស្រី ត្រូវជា​ម្តាយក្មេក​និង​ឈ្មោះ យ៉េ​ង ចរិយា ភេទ​ប្រុស ត្រូវជា​ប្អូនថ្លៃ​លោក ខៀវ កូ ណែ​ល បាន​បញ្ជាក់ថា កន្លងមក​ពីរ​នាក់​ប្តី​ប្រពន្ធ​មានការ​ប្រចណ្ឌ​គ្នា​ទៅវិញទៅមក​ស្ទើ​តែ​រាល់ថ្ងៃ លុះដល់​ថ្ងៃកើតហេតុ​ខាងលើ​ម្តាយក្មេក​និង​ប្អូនថ្លៃ​កំពុង​អង្គុយលេង​នៅ​ខាងក្រោម​ចំណែក​ឈ្មោះ​យ៉េ​ង លក្ខិណា នៅ​ដេក​ក្នុង​បន្ទប់​ជាន់​ទី​១ ពេលនោះ​កូនប្រសារ​ខ្ញុំ​បាន​ជិះឡាន​មកដល់​ផ្ទះ​ក៏​សួរ​កូនប្រុស​ខ្ញុំ​ឈ្មោះ​យ៉េ​ង ចរិយា​ថា អត់​ទៅធ្វើ​ការ​ទេ​ឬ​កូន​ខ្ញុំ​ឆ្លើយថា អត់​ស្រួលខ្លួន​រួច​ក៏​ដើរ​ឡើង​ទៅលើ​បាត់​ចំណែក​ខ្ញុំ​និង​កូន​ខ្ញុំ​នៅ​ខាងក្រោម មួយ​សន្ទះ​ស្រាប់តែ​ឮសូរ​ផ្ទះ​អាវុធ​តែ​មិនដឹង​ប៉ុន្មាន​គ្រាប់​ខ្ញុំ​ក៏​នាំគ្នា​ស្ទុះ​ឡើងទៅ​ឃើញ​កូនប្រសារ​ខ្ញុំ​ស្លាប់​នៅ​គែម​គ្រែ​ក្បាល​ក្រាប​លើ​ពូក​បាត់ទៅហើយ​ចំណែក​កូនស្រី​របស់ខ្ញុំ​ដេក​នៅលើ​គ្រែ​ពូក​មាន​ហូរឈាម​នៅ​ដង្ហើម​កូនប្រុស​ខ្ញុំ​ឈ្មោះ​យ៉េ​ង ចរិយា​ក៏​ដឹក​កូនស្រី​ខ្ញុំ​មក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ពេលមកដល់​គ្រូពេទ្យ​ពិនិត្យ​រួច​ប្រាប់ថា ស្លាប់បាត់​ហើយ​។​

​វត្ថុតាង​នៅ​កន្លែងកើតហេតុៈ អាវុធខ្លី​មួយ​ដើម​ម៉ា​កឡុក​លេខ​GSSF៥៩៦, គ្រាប់​ចំនួន​១៤ សំបក​គ្រាប់​០២, ក្បាល​គ្រាប់​០២​។​

​ក្រោយ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​និង​ត្រួតពិនិត្យ​កន្លែងកើតហេតុ​រួចមក កម្លាំង​ជំនាញ​សន្និដ្ឋានថា​ហេតុការណ៍​ខាងលើ​ពិតជា​ករណី​បាញ់សម្លាប់​ប្រពន្ធ​និង​បាញ់​ខ្លួនឯង​ពិតប្រាកដ​មែន ហើយ​សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

ចំនួនអ្នកទស្សនា

    20614317

  • ថ្ងៃនេះ1051
  • ម្សិលមិញ9421
  • សប្តាហ៍នេះ56711
  • ខែនេះ171861
  • ឆ្នាំនេះ171861
  • សរុប20614317