តាម​ស្រលាញ់​មិនបាន​ខឹង ហៅ​បក្ខពួក​បម្រុង​កាប់សម្លាប់ តែ​ត្រូវ​សមត្ថកិច្ច​ជួយ​ទាន់ពេលវេលា

29-August-2017 | ដោយ ពល បញ្ញា

ភ្នំពេញ ៖ ជនសង្ស័យ ៦​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចោមចៅ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​មនុស្សឃាត កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៨​និង​៣០​នាទី នៅ​ចំណុច​ក្រោយ​ផ្សា​រវិន​ម៉ិ​ញ បន្ទប់​ជួល​លេខ​៣៩ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​លោក​វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទី​១-​ឈ្មោះ ព្រាប ណុ​យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត​ស្នាក់នៅ​ផ្ទះជួល សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​, ទី​២-​ឈ្មោះ អម អេ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់នៅ​ផ្ទះជួល​ភូមិ ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ​, ទី​៣-​ឈ្មោះ វ៉េ​ត វ៉ៃ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​លក់​សាច់ជ្រូក ស្នាក់នៅ​ផ្ទះជួល​ភូមិ ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ​, ចំណែក​បក្សពួក​៣​នាក់​ទៀត​រត់គេចខ្លួន​បាត់​។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ លី សៀង​មួយ ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ​បន្ទប់​ជួល​លេខ​៣៩ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។​សម្ភារៈ​ដកហូត​បាន ៖ ដាវ មួយ​ដើម ប្រវែង ០,៧​ស​ង្ទី​រ​ម៉ែត្រ ដង​រុំ​ក្រណាត់​ពណ៌​ស​។​

លោក​អធិការ​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​និង​ជនសង្ស័យ​ជាម​នុស្ស​ស្គាល់គ្នា ដោយ​ជនសង្ស័យ​បាន​តាម​ស្រលាញ់​ជនរងគ្រោះ តែ​ជនរងគ្រោះ​មិន​ព្រម​ស្រលាញ់​វិញ​ទេ លុះ​នៅ​ថ្ងៃកើតហេតុ វេលា​ម៉ោង​ខាងលើ​ជនរងគ្រោះ​ចេញពី​ធ្វើការ​រោងចក្រ មកដល់​បន្ទប់​ជួល​ក្រោយ​ផ្សា​រវិន​ម៉ិ​ញ បន្ទប់​ជួល​លេខ​៣៩ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។ ស្រាប់តែ​ជនសង្ស័យ​ដល់​បន្ទប់​ជនរងគ្រោះ​ដែរ​រួច​បាន​ចាក់សោរ​បន្ទប់​ពី​ខាងក្រៅ​និង​តេ​ហៅ​បក្សពួក​របស់ខ្លួន ៥​នាក់​ទៀត​មាន​ដាវ​១​ដើម​បម្រុង​កាប់​អ្នក​ជួយ​ជនរងគ្រោះ រួច​ក៏មាន​អ្នកជិតខាង​ឃើញ​បាន​រាយការណ៍​មក​សមត្ថកិច្ច ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​រួម​និង​វត្ថុតាង​ដាវ​ចំនួន​១​ដើម​យកមក​ប៉ុស្តិ៍នគរបាល​ចោមចៅ​ធ្វើការ​សាកសួរ ចំណែក​ជនសង្ស័យ​៣​នាក់​ទៀត​រត់គេចខ្លួន​បាត់អស់ ដោយឡែក​ជនរងគ្រោះ​ត្រូវ​សន្លប់ ក្នុង​បន្ទប់​កឹ​ប​សោរ​ពី​ក្រៅ ហើយ​ត្រូវបាន​បងប្អូន​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​(​ពេទ្យ​លោកសង្ឃ​)​។ បើតាម​ការបញ្ជាក់​ពី​គ្រូពេទ្យ​បាន​ឲ​ដឹងថា ជនរងគ្រោះ​សន្លប់​ព្រោះ​លេបថ្នាំ​ក្រពះ​ច្រើនពេក​។​

បច្ចុប្បន្ន​ជន សង្ស័យ​ទាំង​៣​នាក់​រួម​និង​វត្ថុតាង​បញ្ជូនមក​ឃុំ​ខ្លូន​បណ្តោះអាសន្ន​នៅ​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ន ចាត់ការ​តាម​នីតិវិធី ៕

 

 

ចំនួនអ្នកទស្សនា

    20614517

  • ថ្ងៃនេះ1251
  • ម្សិលមិញ9421
  • សប្តាហ៍នេះ56911
  • ខែនេះ172061
  • ឆ្នាំនេះ172061
  • សរុប20614517