ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៤និង៤៥នាទី នៅចំណុច ផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទ ហិង្សាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ តាមដីកាបញ្ជឲ្យចូលខ្លួនលេខ ២១៨ អយល, ២១៩ អយល,២២០ អយល ចុះថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៧ របស់លោក ឡុង ជាប ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ជួង កញ្ញា ភេទ ស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណលេខ ០១០៧៥៣៧៩៩ ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ លក់ដូរ, ទី២-ឈ្មោះ អ៊ួន ផល្លា ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណលេខ ០១០២៩៨៩១៣ ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ លក់ដូរ, និងទី៣-ឈ្មោះ ជួង រីករាយ ភេទ ស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ លក់ដូរ។
បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យ រៀបចំបែបបទបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕