ចេញពី​ក្លឹប ត្រូវ​ក្រុមចោរ​កាប់​ប្លន់ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសស្រាល​ម្នាក់ នៅ​សង្កាត់​ចោមចៅ​

29-August-2017 | ដោយ ពល បញ្ញា

ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ស្លាប់​ខណៈពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ និង​មិត្តភក្តិ​ម្នាក់ទៀត​របួសស្រាល ក្នុងករណី​កាប់​ប្លន់​យក​ម៉ូតូ​។ ហេតុការណ៍​កាប់​ប្លន់​ដោយ​មិន​ញញើត​សមត្ថកិច្ច​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៥​នឹង​៣០​នាទី ស្ថិតនៅ​ចំណុច​សាលាបង្រៀន​បើកបរ​រថយន្ត​ដៃ​ចំណាប់ ជិត​សាលា​ជម្ពូ​វ័​ន្ត​នឹង​ជិត​សាលា​អន្តជាតិ​ចោមចៅ ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​លោក​វរសេនីយ៍ យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ទី​១-​ឈ្មោះ ឆោម វ៉ាន់​ឆៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​(​របួសស្រាល​) មុច​ខរ​បរ​អ្នក​អរ​ឌ័​រ មាន​ទីលំនៅ​ភូមិ​ត្រឡោកបែក សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ជា​អ្នកបើក​ម៉ូតូ និង​ម្នាក់ទៀត​ឈ្មោះ ហេង ហ៊​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​ស្លាប់​) មុខរបរ​ជា អ្នករត់​តុ​នៅក្នុង​ខារ៉ាអូខេ​ម៉ូ​ម៉ូ ស្នាក់នៅ​ផ្ទះជួល​ក្នុង សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នឹងមាន​ស្រុកកំណើត​នៅ​ភូមិ​បង​បក់ ឃុំ​ប្រាសាទ ស្រុក​កំពង់ត្រាច ខេត្តកំពត ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Lets ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CS-2728 ។​

លោក​អធិការ​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ចេញពី​ក្លឹប​រាំ​កំសាន្ត​(​អាវ៉ា​លន​) ជិះ​ម៉ូតូ​មកចាក់​សាំង​ជិត​ក្លឹប​នោះ ពេលចេញ​ពី​កា​រ៉ា​ស់​សាំង ក្រុម​ជនល្មើស​ក៏​ជិះ​ម៉ូតូ​ប្រហែល​៦​ទៅ​៦​គ្រឿង មាន​គ្នា​ប្រហែលជា​១០​នាក់ គប់​ដុំថ្ម​មកលើ​ជនរងគ្រោះ ក៏​ជនរងគ្រោះ​ដឹងខ្លួន​បើក​ម៉ូតូ​រត់គេច​រហូតមក​ដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ជនល្មើស​បាន​កាប់​ជនរងគ្រោះ មួយ​កាំបិត​នឹង​ដួល​ម៉ូតូ ហើយ​ជនរងគ្រោះ​ម្នាក់ របួសធ្ងន់​ហើយ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ក៏​ស្លាប់ នឹង​ម្នាក់ទៀត​បាន​រត់គេចខ្លួន​រងរបួស​ស្រាល​។​

​ចំណែក​ជនសង្ស័យ​ទី​១-​ឈ្មោះ វេ​ង វាសនា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះជួល​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​, ទី​២-​អ៊ឹម ចាន់​រតនា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ​, ទី​៣-​ឈ្មោះ ទេព សៀង​ហៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​សា​ឡុង មាន​ទីលំនៅ​ព្រៃ​ទំលាប់ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​, ទី​៤-​ឈ្មោះ កង ស៊ី​ធាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​តា​ងួន , ទី​៥-​ឈ្មោះ បូ សុខ​បញ្ញា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​, និង​ទី​៦-​ឈ្មោះ សុខ​វ៉ាន់​សុ ធា​រិ​ទ្ឋ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ តា​ងួន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

យោងតាម​ការពិនិត្យ​ពី​ការិយាល័យ​វិទ្យាសាស្ត្រ​បច្ចេកទេស បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានៈ ស្នាមរបួស​ដាច់រយះ​នៅលើ​ចំហៀង​ក្បាល​ខាងឆ្វេង​ចំនួន ២​កន្លែង​ផុង​ដល់​លលា​ក្បាល​, ស្នាមរបួស​ដាច់រយះ​នៅ​ចុងកន្ទុយ​ភ្នែក​ខាងឆ្វេង មួយកន្លែង​, ស្នាមរបួស​ដាច់រយះ​នៅ​កដៃ​ខាងឆ្វេង ផ្នែក​ខាងក្រៅ ជម្រៅ​ដល់​ឆ្អឹងកដៃ​, នៅ​ម្រាមដៃ​ឆ្វេង​មាន​ស្នាម​កាប់​ដាច់ ម្រាមដៃ​មេ​នឹង​ចង្អុលដៃ​នឹង ដៃ​កណ្ដាល​នៅជាប់​បន្តិច​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ដែល​នៅ​សេសសល់​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕

 

ចំនួនអ្នកទស្សនា

    20614367

  • ថ្ងៃនេះ1101
  • ម្សិលមិញ9421
  • សប្តាហ៍នេះ56761
  • ខែនេះ171911
  • ឆ្នាំនេះ171911
  • សរុប20614367