ផ្ទុះ​ធុង​ហ្គាស​នៅ​ប្រទេស​ថៃ របួស​ពីរ​នាក់ និង​ស្លាប់​ម្នាក់​មើល​លែង​យល់​

30-August-2017 | ដោយ ពល បញ្ញា

​ថៃ ៖ ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​មនុស្ស​ចំនួន​៣​នាក់​ដែលជា​បុគ្គលិក​បម្រើការ​នៅក្នុង​រោងចក្រ​ផលិត​ហ្គាស ( កា​បោ​ន​ឌីអុកស៊ីត ) នៅ​ប្រទេស​ថៃ បាន​ស្លាប់​ភ្លាមៗ ខណៈដែល​ពួកគេ​កំពុង​រំកិល​ធុង​ហ្គាស​ចេញពី​រោងចក្រ​ដើម្បី​លើកឡើង​ទៅលើ​រថយន្ត​ក្នុងការ​ដឹកជញ្ជូន​យកទៅ​ចែកចាយ​ហើយក៏​មាន​ធុង​មួយ​ដួលរលំ​ថែមទាំង​របូត​វ៉ាន​ចេញពី​ក្បាល​ធុង ធ្វើអោយ​ធុង​នោះ​ផ្ទុះឡើង​តែម្តង​។​

​ហេតុ​ការ​ដ៏​គួរអោយ​រន្ធត់ និង​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃទី​២៩ ខែសីហា​ឆ្នាំ​២០១៧ ត្រង់ចំណុច​ខាងមុខ​រោងចក្រ​ផលិត​ហ្គាស​មួយកន្លែង​យីហោ « ហ្គាស​ភី​ស្នុ​លោក » ដែលមាន​ទីតាំង​ផ្ទះ​លេខ​៤០១/៥៥ ក្នុងភូមិ​៣ ឃុំ​អារញ្ញ​ញឹក ស្រុក​មឿង​ភី​ស្នុ​លោក ខេត្ត​ភី​ស្នុ​លោក​ប្រទេស​ថៃ ជិត​ព្រំដែន​ភូមា​។​

​នៅក្នុង​ខណៈនោះ​ដែរ គេ​សង្កេតឃើញ​មាន ខាង​អាជ្ញាធរ​ស្រុក ក៏ដូចជា​កម្លាំង​សមត្ថកិច្ច​ពិសេស​គឺ​ក្រុម​បង្ការ ពន្លត់អគ្គីភ័យ នៅក្នុង​តំបន់​នោះ ព្រមទាំង​មាន​វត្តមាន​របស់លោក វុទ្ធី សេដ្ឋ ក្រៃ​លើ​ត សោភ័ណ អ្នកគ្រប់គ្រង​រោងចក្រ​ផងដែរ បាន​ចុះទៅ​កន្លែងកើតហេតុ​ដើម្បី​ត្រួតពិនិត្យ និង​សិក្សា​អំពី​បញ្ហា​នេះ ។​

​យោងតាម​ប្រភព​មួយចំនួន​ដែលជា​បុគ្គលិក​ដូចគ្នា​បាន​និយាយថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុគ្គលិក​ម្នាក់​ឈ្មោះ សុជាតិ ប្រាក់​សាន​កែវ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បានធ្វើការ​រំកិល​ធុង​ហ្គាស​ចេញពី​រោងចក្រ​ដើម្បី​លើកឡើង​ទៅលើ​រថយន្ត គឺ​នៅពេលនោះ​ក៏មាន​ធុង​មួយ​បាន​ដួលរលំ ហើយក៏​បាន​របូត​វ៉ាន​ចេញពី​ក្បាល​ធុង បណ្តាលអោយ​ផ្ទុះ​ធុង​នោះ​ឡើង ធ្វើអោយ​បុគ្គលិក​ម្នាក់នេះ​ស្លាប់​ភ្លាមៗ​ក្នុង​លក្ខណៈ​ដាច់​ដៃ ដាច់​ជើង​និង​ធ្លាយ​ពោះ​ថែម​ទៀតផង ចំណែក​បុគ្គលិក​ពីរ​នាក់​ទៀត​ដែល​នៅ​ឆ្ងាយ​ក៏បាន​រងរបួស​ផងដែរ ព្រមទាំង​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ។​

​ក្រោយពេល​កើតហេតុ​ទាំង​កម្លាំង​សមត្ថកិច្ច​ជំនាញ ក៏ដូចជា​ខាង​អាជ្ញាធរ និង​ភាគី​ថ្នាក់ដឹកនាំ​រោងចក្រ បាននាំគ្នា​សិក្សា​និង​ត្រួតពិនិត្យ​ដើម្បី​ស្វែងរក​ការពិត​ថា ហេតុអ្វី​បានជា​ក្បាល​វ៉ាន​អាច​របូត​បាន​យ៉ាង​ងាយ​បែបនេះ ៕

 

ចំនួនអ្នកទស្សនា

    20614497

  • ថ្ងៃនេះ1231
  • ម្សិលមិញ9421
  • សប្តាហ៍នេះ56891
  • ខែនេះ172041
  • ឆ្នាំនេះ172041
  • សរុប20614497