សៀមរាប ៖ កាលពីវេលាម៉ោង១០និង៣២នាទី ថ្ងៃទី២៩ ខែសីហាឆ្នាំ២០១៧ មានករណីអគ្គីភ័យ ឆេះផ្ទះប្រជាពលរដ្ឋ ឈ្មោះ ហង់ រឿន ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង។
លោកវរសេនីយ៍ទោ សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានឲ្យដឹងថា ករណីអគ្គីភ័យនេះមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះផ្ទះឈើ២ខ្នង ដែលមានទំហំទទឹង៧ម៉ែត្រគុណ១០ម៉ែត្រ ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញយើងបានចេញរថយន្តអគ្គីភ័យជួយសង្គ្រោះភ្លាមៗផងដែរតែដោយលក្ខណៈភូមិសាស្ត្រមិនអំណោយផលព្រោះផ្លូវឆ្ងាយពីទីរួមស្រុកពេក។
ក្នុងករណីខាងលើនេះបណ្តាលឲ្យខូចខាតអស់លុយ៤៥០ដុល្លារមាស ៥ជី ស្រូវ ៣តោននិងសម្ភារៈមួយចំនួនទៀតតែមិនបណ្តាឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕