ភ្នំពេញ ៖ កម្មការិនីចំនួន ៧៣នាក់ក្នុងចំណោមកម្មករ ២៧០០នាក់បានដួលសន្លប់ខណៈពេលដែលកំពុងធ្វើការនៅក្នុងរោងចក្រ««ប៊ឺរី»» ស្ថិតនៅបណ្តោយផ្លូលទំនប់កប់ស្រូវ ភូមជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទី។
លោកអនុសេនីយ៍ឯក សៅ សារិទ្ធ នាយរងប៉ុស្តិ៍ចោមចៅបានឲ្យដឹងថាកម្មការិនីចំនួន៧៣នាក់បានដួលសន្លប់ បណ្តាលមកពីខ្វះជាតិស្ករ។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចសហការជាមួយសន្តិសុខរោងចក្រ បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យរួមមានៈ មន្ទីរពេទ្យចែកចាន, ពេទ្យឡាំប៊ុនថន, ពិភពចោមចៅ, សម្ភពមូលមិត្ត និងបង្អែកពោធិចិនតុង។
ចំណែកកម្មកម្មការិនីផ្សេងទៀត ត្រូវបានឲ្យសម្រាកទៅផ្ទះអស់ហើយ ដើម្បីទុកឲ្យសមត្ថកិច្ចជំនាញកំពុងត្រួតពិនិត្យជុំវិញកន្លែងកើតហេតុ ៕