ករណី​ផ្ទុះ​រថយន្ត​បណ្តាល​ស្លាប់​២​នាក់​និង​របួស​២​នាក់​មិន​មែន​ភេរវកម្ម​ទេ​គឺ​ករណី​ផ្ទុះ​គ្រាប់​ផាវ​នៅ​ស្រុក​មង្គល​បូរី​

01-September-2017 | ដោយ ពល បញ្ញា


បន្ទាយមានជ័យ​៖​ករណី​ផ្ទុះ​រថយន្ត​បណ្តាល​ស្លាប់​២​នាក់​ឃើញ​សាក​សព​និង​កន្លែង​និង​របួស​២​នាក់​មិន​មែន​ភេរវកម្ម​ទេ​គឺ​ករណី​ផ្ទុះ​គ្រាប់​ផាវ​នៅ​អំឡុង​ម៉ោង​១១​ថ្ងៃទី​០១​ខែកញ្ញា​ឆ្នាំ​២០១៧​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ស្ថិត​ភូមិ​ព្រែក​ល្ពៅ​ឃុំ​បត់​ត្រង់​ស្រុក​មង្គល​បូរី​។​


​    ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាន់ តា​រ៉ា ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា​៖​ករណី​ផ្ទះរថ​យន្ត​រកឃើញ​សាកសព​២​នាក់​និង​កន្លែង​ដែល​ស្គាល់​មាន​១.​ឈ្មោះ ញ៉​ន វី​រះ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​(​ម្ចាស់​រថយន្ត​និង​អ្នកបើកបរ​)​ដែលមាន​ប្រពន្ធ​ឈ្មោះ ញ៉ឹង កញ្ញា អាយុ​៣២​ឆ្នាំ​មានកូន​៤​នាក់​រស់នៅ​ភូមិ​២​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ ២.​ឈ្មោះ ព្រំ វី​រះ ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​(​ជា​ព្រូ​)​រស់នៅ​ភូមិ​.​ឃុំ​បត់​ត្រង់​ស្រុក​មង្គល​បូរី​និង​របួស​អ្នកដំណើរ​ជិះ​ម៉ូតូ​កង់​បី​២​នាក់​ប្តី​ប្រពន្ធ​។​


​    ​លោក​វ​រះ​សេនីយ៍​ឯក បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បានបញ្ជាក់​ប្រាប់ថា​៖​ក្រោយពេល​មាន​ករណី​ផ្ទុះ​រថយន្ត​បណ្តាល​ស្លាប់​២​នាក់​គឺ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​រួមសហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​បានរួម​គ្នា​ធ្វើ​ការងារ​យ៉ាង​ដុតដៃដុតជើង​បំផុត​។​ឃើញថា​នៅ​ដែល​ផ្ទុះ​រថយន្ត​គឺមាន​រថយន្ត​ធុន​នីសា​ន់​១​បាំង​កន្លះ​ដឹក​ម៉ូតូ​ចំនួន​៤​គ្រឿង​ដល់​ចំណុចកើតហេតុ​បាន​ផ្ទុះ​លាន់​ដូច​រន្ទះ​បណ្តាលអោយ​រថយន្ត​ឆាបឆេះ​អស់ទាំង​ស្រង់​ភា្ល​មៗ​តែម្តង​។​


​    ​លោក​បាន​បញ្ជាក់ថា​៖​ក្រោយពេល​ផ្ទុះ​កើតឡើង​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​២​គ្រឿង​បាន​ពន្លត់ ហើយ​ឃើញ​រកឃើញ​សាកសព​២​នាក់​ដាច់​ជា​កំណាត់​ខ្ទៀត​ចេញពី​គ្នា​ហើយ​រថយន្ត​បណ្តាល​ខ្ទិច​ទាំងស្រុង​។​
​    ​លោក​វ​រះ​សេនីយ៍​ឯក បោ​ន ប៊ិន បាន​បញ្ជាក់ថា​៖​កណី​ផ្ទុះ​រថយន្ត​បណ្តាល​ស្លាប់​២​នាក់​រកឃើញ​សាកសប​និង​កន្លែង​នេះ​ស្រាវជ្រាវ​រកឃើញថា​ជា​ករណី​រថយន្ត​ដឹក​គ្រាប់​ផាវ​បណ្តាល​ផ្ទុះឡើង​បណ្តាល​ស្លាប់​២​នាក់​ដាច់​ជាច្រើន​កំណាត់​និង​របួស​អ្នកជិះ​ម៉ូតូ​កង់​បី​២​នាក់​ត្រូវបាន​សង្គ្រោះបន្ទាន់​។​


​    ​លោក​បាន​បញ្ជាក់ថា​៖​ចំពោះ​ករណី​រថយន្ត​ផ្ទុះ​ស្លាប់​២​នាក់​និង​ខ្ទិច​រថយន្ត​១​គ្រឿង​និង​របួស​២​នាក់​បណ្តាល​អ្នកធ្វើដំណើ​រ​និង​នៅ​ជំវិញ​ភ័យខ្លាច​នេះ​គឺ​រកឃើញថា​៖​ករណី​រថយន្ត​ដឹក​ផាវ​ផ្ទុះ​ហើយ​កំពុង​ស្រាវជ្រាវ​មុខសញ្ញា​កន្លែង​ផលិត​ផាវ​បង្ក​គ្រោះថ្នាក់​ដើម្បី​ចាត់ការ​តាមច្បាប់​។​


​    ​ស្ត្រី​ម្នាក់​ឈ្មោះ ញ៉ឹង កញ្ញា ដែល​យំ​រៀបរាប់​នៅ​កន្លែងកើតហេតុ​ប្រាប់ថា​៖​រថយន្ត​ដែល​ផ្ទុះ​បណ្តាល​ស្លាប់​២​នាក់​នេះ​ជា​រថយន្ត​ប្តី​របស់គាត់​ប្រភេទ​រថយន្ត​នីសា​ន់​១​បាំង​កន្លះ​សេរី​ចាស់​ដែល​ដឹកទំនិញ​និង​ម៉ូតូ​៤​គ្រឿង​ចេញពី​ចំណតរថយន្ត​សិរីសោភ័ណ​ទឹ​សដៅ​ទៅ​រាជធានី​ភ្នំពេញ​ហើយ​ត្រូវបាន​ផ្ទុះ​រថយន្ត​បណ្តាល​ស្លាប់​២​នាក់​មាន​ប្តី​របស់គាត់​និង​ព្រូរ​ម្នាក់​ត្រូវបាន​កម្លាំង​សម​ត្ត​កិច្ច​កំពុង​ប្រមូល​សាកសប​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​៕​

ចំនួនអ្នកទស្សនា

    21159617

  • ថ្ងៃនេះ4401
  • ម្សិលមិញ7471
  • សប្តាហ៍នេះ4401
  • ខែនេះ114981
  • ឆ្នាំនេះ717161
  • សរុប21159617