ភ្នំពេញ ៖ ហាងសាច់អាំង ហេងហេង ២A ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩០ ផ្ទះលេខ២៨ ភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវអគ្គីភ័យលេបត្របាក់ទាំងស្រុង កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧។មន្ត្រីនគរបាលការិយាល័យអគ្គីភ័យបានឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះក្នុងហេតុការណ៍គួរឲ្យសង្វែកខាងលើឈ្មោះ ញ៉ សុខហេង ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរម្ចាស់ហាង ផ្ទះជាប្រភេទសំណង់ ឈើលើថ្មក្រោមដំបូលប្រក់ស័ង្កសី។
ប្រភពដដែលបន្តមូលហេតុដែលនាំមានអគ្គីភ័យខាងលើបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី។ ប៉ុន្តែមិនបណ្តាលឲ្យមានរបួសដល់មនុស្សទេ។
ក្នុងប្រតិបត្តិការជួយសង្គ្រោះខាងលើកម្លាំងការិយាល័យអគ្គីភ័យប្រើរថយន្ត ១៣គ្រឿង ប្រើប្រាស់ទឹក អស់១៥ឡាន ស្មើនឹង ៦៤ម៉ែត្រគូប។ និងមានរថយន្តជំនួយ កងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន២គ្រឿង ពុំបានប្រើប្រាស់ទឹក។ ស្រាបៀរកម្ពុជាចំនួន ១គ្រឿង ពុំបានប្រើប្រាស់ទឹក។ ទីក្រុងជ្រោយចង្វារចំនួន ៤ គ្រឿង ពុំបានប្រើប្រាស់ទឹក។ និងបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅម៉ោង១១និង១០នាទីយប់ នាថ្ងៃដដែល ៕