បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន តាម​ដីកា​អោយ​ចាប់ខ្លួន​

02-September-2017 | ដោយ ពល បញ្ញា

​បាត់ដំបង ៖ កាលពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង ០៨​និង​៣០​នាទី ចំណុច​ភូមិ​គីឡូ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល បាន​អនុវត្ត​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​លេខ​២២ ត​.​ព្រ ចុះ​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយ​ចៅក្រម​ជំនុំជម្រះ ឲ្យ​ចាប់ខ្លួន​ឈ្មោះ ថា វិចិត្រ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​ខាងលើ ត្រូវ​ចោទប្រកាន់​ពីបទ​ជួញដូរ​គ្រឿងញៀន ប្រព្រឹត្ត​នៅ​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៥​។​

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

 

 

ចំនួនអ្នកទស្សនា

    20615477

  • ថ្ងៃនេះ2211
  • ម្សិលមិញ9421
  • សប្តាហ៍នេះ57871
  • ខែនេះ173021
  • ឆ្នាំនេះ173021
  • សរុប20615477