ឧត្តរមានជ័យ ៖ អតីតមន្ត្រីយោធាបម្រើការនៅអង្គភាពកងពលតូចលេខ៨ នៃវរៈ៣៨២ម្នាក់ ឈ្មោះ ឌឿក ញ៉ន អត្តលេខ ២០២៨០៤ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិអូអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។បានសូមអំពាវនាវ ដល់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងការពារជាតិសូមជួយរកយុត្តិធម៌និងជួយអន្តរាគមន៍។ ដែលរូបគាត់ត្រូវបានបណ្តេញចេញពីអង្គភាព លក់ឈ្មោះនិងគោលរបបដីអោយអ្នកផ្សេងដោយអយុត្តិធម៌។
អតីតមន្ដ្រីយោធា បានឲ្យដឹងថា រូបលោកបានបម្រើការនៅក្នុងអង្គភាពកងពលតូចលេខ៨ វរៈ៣៨២ អស់រយៈពេល១៦ឆ្នាំ គឺចាប់តាំងពីឆ្នាំ១៩៩៨គឺលោក យឹម ពឹម នៅជាមេបញ្ជាការកងពលនិងលោក ចាន់ សុខុន នៅជាមេបញ្ជាការវរៈ៣៨២។
លោក ឌឿក ញ៉ន បានបន្ដថា លោកត្រូវបានមេបញ្ជាការរងវរៈ៣៨២ឈ្មោះ ភិន គល់ពៅ ជាអ្នកបណ្តេញចេញដោយចោទថា សេរីមិនគោរពច្បាប់យោធា។
មូលហេតុដែលលោកត្រូវបានមេអង្គភាពបណ្តេញចេញដោយលោកបានសុំច្បាប់ផ្ទាល់មាត់អនុញ្ញាត ពីមេបញ្ជារង(គ៣ នៃវរៈ៣៨២) ដើម្បីមកមើលថែប្រពន្ធឈឺធ្ងន់នៅផ្ទះរស់នៅក្នុងភូមិឃុំខាងលើ។
ដោយលោកបានសុំច្បាប់មួយ សប្ដាហ៍តែអកុសលប្រពន្ធរបស់លោកត្រូវបានស្លាប់ដោយរោគាពាធបានអូសបន្លាយមិនបានចូលបម្រើការងារនៅរក្នុងអង្គភាពរយៈពេលមួយខែ ក្រោយរៀបចំបុណ្យសពប្រពន្ធរួចរាល់។ លោកក៏បានរៀបចំសម្ភារៈទៅអង្គភាពវិញពេលនោះគាត់ក៏បានទូស័ព្ទទៅសួរ លោក ភិន គល់ពៅ មេបញ្ជាករងវរៈ៣៨២ ដោយលោកមេបញ្ជាការឆ្លើយតបមកគាត់វិញថា មិនបាច់មកទេបញ្ចូលឈ្មោះអោយទៅអ្នកផ្សេងហើយ។
ក្រោយពីលឺសំឡេងឆ្លើយតបរបស់មេបញ្ជាការបែបនេះលោកមានការតក់ស្លុតយ៉ាងខ្លាំងដែលប្រពន្ធស្លាប់ចោលហើយ ខ្លួនត្រូវបានមេបញ្ជាការអង្គភាពបានបណ្តេញចេញទៀយ។ ភ្លាមៗនោះលោកតែងតែស្វែងរកការជួយអន្តរាគមន៍ពីខាងក្រៅរហូតតែគ្មាននាក់ណាជួយគាត់បាន រហូតមកដល់ពេលនេះអស់រយៈពេលបីឆ្នាំមកហើយ តែលោកនៅតែសោកស្ដាយដដែល ព្រោះថា១៦ឆ្នាំមកនេះ លោកមានស្នាដៃតស៊ូការពារទឹកដីដច្រើនអាណែក។ ជាពិសេសព្រឹត្តការណ៍ព្រំដែនកម្ពុជា ថៃនៅទិស ប្រាសាទ ព្រះវិហារ បានឈរជើងនៅខ្សែត្រៀមជួរមុខជាប់ជានិច្ចជាពិសេសឈរជើងនៅចំណុចទី១ ខាងមុខវត្តគីរីស្វារៈ ទី២ប្រលានឥន្ទទ្រីទី៣ នៅចំណុចភ្នំត្រប់។
ដោយសារតែអំពើអយុត្តិធម៌មកលើរូបគាត់បែបនេះហើយរហូតប្រពន្ធស្លាប់ចោលហើយត្រូវអង្គភាពបណ្តេញចេញថែមទៀត ធ្វើឲ្យរូបគាត់វិលវល់ស្ទើរឆ្កួត ទើបរូបគាត់តែងតែស្វែងរកនិងសូមអំពាវនាវទៅដល់ថ្នាក់ដឹកនាំជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រសួងការពារជាតិជួយដល់រូបគាត់ផងដោយរូបគាត់ចង់បម្រើកិច្ចការងារជាយោធាបន្ដរទៀត ៕