ឧត្តរមានជ័យ ៖ កាលពីវេលាម៉ោង២២និង២០នាទីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងប៉ុស្តិ៍ជប់គគីរបានជួយអនត្តរាគមន៍ ករណហិង្សាដោយចេតនា វាយតប់គ្នាទៅវិញទៅមកនៅបរិវេណវត្តជប់គគីរ បានដាក់បាស់កំដរក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ ស្ថិតក្នុងភូមិជប់គគីរខាងកើត ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ យ៉ុម សុធារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ស្រុកកំណើតភូមិអន្លុងវិល ឃុំអន្លុងវិល ស្រុកសង្កែរ ខេត្តបាត់ដំបង របួសបែកក្បាលលើខាងឆ្វេង ០៣សង្ទីរម៉ែត្រ មុខរបរ ជាកម្មករសំណង់របស់ក្រុមហ៊ុនលឹម ហេងគ្រុប, ទី២-ឈ្មោះ អៀម វធ្ធី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជប់គគីរខាងកើត ឃុំអំពិល ស្រុកបន្ទាយអំលខេត្តឧត្តរមានជ័យ របួសបែកក្បាលលើខាងស្ដាំ០៦សង្ទីរម៉ែត្រ និងជញ្ជើមខាងឆ្វេង០២សង្ទីរម៉ែត្រ ពីរកន្លែង ។
បច្ចុប្បន្ន ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល ដើម្បីចាត់ការតាមនីតិវិធីបន្ត៕