តាកែវ ៖ កាលពីរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១៦និង៤០នាទី ដោយអនុវត្តន៍តាមបទបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ សុខ សំណាង ស្នងការនគរបាលខេត្តរួចមក លោកវរសេនីយ៍ត្រី ប៉ិច វណ្ណា អធិការរងទទួលការងារព្រហ្មទណ្ឌបានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំងនិង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រឡាច ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គខ្នុរ បង្ក្រាបករណីមុខសញ្ញាជួញដូរ ប្រើប្រាស់ ចែកចាយនូវសារធាតុញៀនខុសច្បាប់។ ដែលមានទីតាំងទួលមានព្រៃស្ថិតក្នុងភូមិអង្គុញ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់។
សមត្ថកិច្ចបាន្យដឹងថាជនសង្ស័យទី១-ឈ្មោះ ស៊ួង សារិក ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិសូភី ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវមានមុខរបរកសិករ(មុខសញ្ញាជួញដូរសារធាតុញៀន២៥កញ្ចប់តូច), ទី២-ឈ្មោះ ឆាយ វីរៀម ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ មានមុខរបរបើកបររថយន្ត (មុខសញ្ញាជួញដូរសារធាតុញៀន មួយកញ្ចប់ធំនឹងមួយកញ្ចប់តូច), ទី៣-ឈ្មោះ ញ៉ ពុធ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសូភី ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ មុខរបរកសិករ (ម្ចាស់ម៉ូតូMSX), ទី៤-ឈ្មោះ ញន ស៊ីណា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិជ្រែ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ មុខរបរកសិករ(ម្ចាស់ម៉ូតូC50គុបជ្រុង), ទី៥-ឈ្មោះ កុក វ៉ាឃីម ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិត្រឡាច ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ មុខរបរសិស្ស, និងទី៦-ឈ្មោះ ម៉ាង ម៉ុស ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសំរោង ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវមុខរបរកសិករ។
លោកអធិការរងបន្តថា ជនសង្ស័យទាំង ០៦នាក់ខាងលើធ្វើតេះរកសារធាតុញៀនក្នងទឹកនោមលទ្ធផលវិជ្ជមានទាំង ០៦នាក់ដកហូតវត្ថុតាងបាន ម៉ូតូចំនួន ពីរគ្រឿងជញ្ជីងសម្រាប់ថ្លឹងសារធាតុញៀនមួយគ្រឿងសារធាតុញៀនចំនួន ២៦កញ្ចប់តូច មួយកញ្ចប់ធំនិងសម្ភារៈប្រើប្រាស់មួយចំនួន ទូរស័ព្ទដៃចំនួន ០៤គ្រឿង។ បច្ចុប្បន្នជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕