ប៉ៃលិន ៖ ជនសង្ស័យ ពីរនាក់ដែលជាមុខសញ្ញាជួញដូរនិងប្រើប្រាស់នូវសារធាតុគ្រឿងញៀនខុសច្បាប់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ឃាត់ខ្លួននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០៨និង៣២នាទីព្រឹក នៅចំណុចភូមិអូរច្រារកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកវរសេនីយ៍ឯក សោម ប៉ិម ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើស បានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ជួន សាង ភេទប្រុស អាយុ ៦៤ឆ្នាំ មុខរបរ លក់ដូរ បច្ចុប្បន្នរស់នៅភូមិអូរច្រារកើតសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន, និងទី២-ឈ្មោះ ទេព សៀប ភេទស្រី អាយុ ៥៩ឆ្នាំ មុខរបរ លក់ដូរ បច្ចុប្បន្នរស់នៅភូមិអូរច្រារកើតសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ភស្តុតាងដកហូតរួមមានៈ ម៉ាទឹកកកចំនួន ប្រាំពីរកញ្ចប់តូច និងម៉ាប្រភេទ(WY)ចំនួន ២០គ្រាប់។ បច្ចុប្បន្នកម្លាំង ការិយាល័យប្រឆាំងគ្រឿងញៀនបាននាំខ្លួនជនសង្ស័យព្រមទាំងវត្ថុតាង មកស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីចាត់ការតាមនីតិវិធី ៕