រថយន្ត​កូរ៉េ សាក​កម្លាំង​ទាំងយប់​ជាមួយ​ធុន​ឌ្រា រងរបួស ៣​នាក់ នៅ​ស្រុក​សង្កែ​

06-September-2017 | ដោយ ពល បញ្ញា

​បាត់ដំបង ៖ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ៣​នាក់​ដែរ  ដែល​បាន​រងរបួស​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ  បន្ទាប់ពី​មាន​រថយន្ត​កូរ៉េ មួយគ្រឿង បាន​បោះពួយ​ទាំងយប់  ទៅ​ព្រលះ​ជាមួយនឹង​រថយន្ត​ធុន​ឌ្រា​ចំ​ពីក្រោយ  បណ្តាលអោយ​ខ្លះ​ធ្លាក់​ទៅក្នុង​ប្រឡាយ  ឯ​ខ្លះទៀត​ដេក​ផ្ងារជើង​លើ​ចិញ្ចើមថ្នល់ ។​

តាម​ការអះអាង​ពី​សមត្ថកិច្ច​ជំនាញ​បានអោយដឹងថា  ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៩ យប់​ថ្ងៃទី ៥  ខែកញ្ញា  ឆ្នាំ​២០១៧  នៅត្រង់ចំណុច       ក្រុមទី ៩ ភូមិ​អូស​ទូក  ឃុំ​កំពង់​ព្រៀង  ស្រុក​សង្កែ  ខេត្តបាត់ដំបង  រវាង​រថយន្ត  និង        រថយន្ត  ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពី​កើត  ទៅ​លិច ។​

ប្រភព​ដដែល​បាន​បន្តថា  នៅ​មុនពេល​កើតហេតុ​គេ​សង្កេតឃើញ​មាន​រថយន្ត​ម៉ាក​កូរ៉េ មួយគ្រឿង  ពណ៌​ខៀវ  ដឹក​សត្វ​ទា ពាក់​ស្លាក​លេខ  កំពង់ចាម 2B-0201  ដែល​អ្នកបើក​បរមាន​ឈ្មោះ  ហឹ​ង ហុង  ភេទ​ប្រុស  អាយុ​៤៦​ឆ្នាំ  រស់នៅ​ភូមិ ដំបូក​ខ្ពស់  ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ  ដោយ​គេ​បាន​ប្រើប្រាស់​ល្បឿន​យ៉ាង​លឿន​ផងដែរ​ក្នុង​ពេលយប់​ងងឹត​។​

លុះ​ពេលទៅដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ  រថយន្ត​នេះ​ក៏បាន​បុក​នឹង​គូទ​រថយន្ត​មួយគ្រឿង​ទៀត  ម៉ាក​ធុន​ឌ្រា  ពណ៌​ស  ពាក់​ស្លាក​លេខ  ភ្នំពេញ  2AS-2267 បើកបរ​ដោយ​ឈ្មោះ សុខ វណ្ឌ​ឌូ  ភេទ​ប្រុស  អាយុ​៣២​ឆ្នាំ  រស់នៅ​ភូមិ​ផ្សារ​សិរមាន់  ឃុំ​ក្រែក   ស្រុក​ពញាក្រែក  ខេត្ត​ត្បូងឃ្មុំ ។​

ការប៉ះទង្គិច​គ្នា​នោះដែរ  បានធ្វើអោយ​រថយន្ត​ធុន​ឌ្រា  ធ្លាក់​ពី​ថ្នល់ ចូលក្នុង​ប្រឡាយទឹក ចំណែក​រថយន្ត​កូរ៉េ បាន​ក្រឡាប់​មួយ​ហៀ​ង​ខ្លួន​នៅ​ពាក់កណ្តាល​ទ្រូង​ថ្នល់  ព្រមទាំង​ធ្វើអោយ​រងរបួស​មនុស្ស​ចំនួន ៣ នាក់  ទី​១-​ឈ្មោះ ហឹ​ង ហុង  អ្នកបើករថយន្ត​កូរ៉េ​, ទី​២-​ឈ្មោះ ម៉ៅ ភេទ​ប្រុស  អាយុ​២២​ឆ្នាំ  អ្នកដំណើរ  និង​ទី​៣-​ឈ្មោះ ខ្លឹម  ភេទ​ប្រុស  អាយុ​២៣​ឆ្នាំ   អ្នករួមដំណើរ​ដូចគ្នា ។​

ក្រោយពេល​កើតហេតុ​គឺ​ជនរងគ្រោះ​ទាំងអស់  ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅកាន់​មន្ទីរពេទ្យ​ដោយឡែក​មធ្យោបាយ​ធ្វើដំណើរ​ទាំងពីរ​គ្រឿង  ក៏​ត្រូវបាន​នាំយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ជា​បណ្តោះអាសន្ន​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ ៕

 

ចំនួនអ្នកទស្សនា

    20654577

  • ថ្ងៃនេះ3941
  • ម្សិលមិញ3811
  • សប្តាហ៍នេះ17521
  • ខែនេះ212121
  • ឆ្នាំនេះ212121
  • សរុប20654577