បាត់ដំបង ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១១និង៣០នាទី នៅចំនុចសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដោយអនុវត្តដីកាបញ្ជារអោយចូលខ្លួនលេខ៣៥ ដប.ចខ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ របស់តំណាងអយ្យការ សេង ផានិត ព្រះរាជអជ្ញារងសាលាដំបូងខេត្តបាត់ដំបង។
មន្ត្រីនគរបាលយុត្តិធម៌ខេត្តបាត់ដំបង បានឲ្យដឹងថាជនសង្ស័យឈ្មោះ រី រុំ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិសាត់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំនុចភូមិថ្វាង ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។
បច្ចុប្បន្ន ក្រោយអនុវត្តដីកាកម្លាំងនគរបាលខេត្ត បានយកជនល្មើសប្រគល់ឲ្យតុលាការខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕