កុមារ​រងគ្រោះ​ម្នាក់​ទៅលេង​ទឹកស្ទឹង​រអិល​ជើង​ធ្លាក់ចូល រណ្តៅ​ជម្រៅ​លង់​ស្លាប់​នៅ​ស្រុក​ក​ណ្រៀ​ង​

07-September-2017 | ដោយ ពល បញ្ញា

​ពោធិសាត់ ៖ កុមារ​រងគ្រោះ​ម្នាក់​រត់​ពី​ផ្ទះ​ទៅលេង​ទឹកស្ទឹង​រអិល​ជើង​ធ្លាក់ចូល រណ្តៅ​ជម្រៅ​លង់​ស្លាប់​នៅ​ចំណុច​ស្ទឹង​ពោធិសាត់ ស្ថិត​ក្នុងភូមិ​បង្គោល ឃុំ​កណ្តៀង ស្រុក​កណ្តៀង ខេត្តពោធិសាត់​។ ឧបទ្ទវ​ហេតុនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៥០​នាទី​រសៀល​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៧​។​

​ប្រព​ភ​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ លន វី​រ៉ា ភេទ​ប្រុស អាយុ​១០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​រត់​ទៅលេង​ទឹកស្ទឹង​ជាមួយ​ក្មេងៗ​កូន​អ្នកស្រុក មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ក្មេង​ដែល​ទៅលេង​ជាមួយ រត់​មក​ស្រាប់​ឪពុកម្តាយ កុមារ​រងគ្រោះ ថា​ឈ្មោះ​លន វី​រ៉ា បាន​លង់ទឹក​ស្ទឹង ឪពុកម្តាយ​និង​អ្នកស្រុក​បានរ​ត់ទៅ​រាវរក​កន្លែង​ដែល​កុមារ​រងគ្រោះ​ទៅលេង​ទឹក​ប្រទះឃើញ​កុមារ​រងគ្រោះ​ស្លាប់​ក្នុង​រណ្តៅ​មានទឹក​ជ្រៅ ក៏​ស្រង់​យកមក​កាន់​លំនៅដ្ឋាន​តែម្តង​។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា កុមារ​រងគ្រោះ​ឈ្មោះ​លន វី​រ៉ា ពិតជា​បាន​ទៅលេង​ទឹកស្ទឹង​ជាមួយ​ក្មេងៗ​កូន​អ្នកស្រុក​លង់ទឹក​ស្លាប់​មែន កក្តា​នេះ​បណ្តាលមកពី​ឪពុកម្តាយ​គ្មាន​ការប្រុងប្រយ័ត្ន​ទើប​បណ្តាល​ឲ្យ​ស្លាប់​បែបនេះ ៕

 

ចំនួនអ្នកទស្សនា

    20654627

  • ថ្ងៃនេះ3991
  • ម្សិលមិញ3811
  • សប្តាហ៍នេះ17571
  • ខែនេះ212171
  • ឆ្នាំនេះ212171
  • សរុប20654627