ព្រះសីហនុ ៖ ក្រុមហ៊ុនអភិវឌ្ឍកោះក្របីខូអិលធីឌី ដែលមានទីតាំងនៅលំហសមុទ្រមុខចំការដូងរាម មានកម្មករជនជាតិខ្មែរ ចំនួនជាង៤០០នាក់ ដែលកំពុងធ្វើការនៅលើកោះ។ក្រោយពីទទួលបានសេចក្តីប្រកាស របស់រាជរដ្ឋាភិបាលឲ្យប្រជាពលរដ្ឋខ្មែរ ទៅពិនិត្យមើលឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាឃុំ សង្កាត់ និង តាមភូមិមួយចំនួន ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានរយៈពេល៧០ថ្ងៃ។
ក្រុមហ៊ុនបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល បន្តផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋដែលកំពុងបម្រើការងារ នៅលើកោះក្របីទាំងអស់ បានជ្រួតជ្រាប។
សូមបញ្ជាក់ថា៖ កម្មករខ្មែរដែលកំពុងធ្វើការនៅលើកោះ មានចំនួនជាង៤០០នាក់ ធ្វើការវិលល្ងាច ព្រឹកទូករបស់ក្រុមហ៊ុនដឹកជញ្ជូនទៅកាន់កោះ ល្ងាចដឹកត្រឡប់មកដីគោកវិញ។ ហើយកម្មករទាំងអស់ក្រុមហ៊ុន តម្រូវឲ្យពាក់អាវពោងគ្រប់ៗគ្នា ទើបឲ្យឡើងទូក ៕