អភិបាលខេត្ត​ដាក់​វិធានការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ឆ្លងដែន​និង​ទំនិញគេចពន្ធ​

08-September-2017 | ដោយ ពល បញ្ញា

​បន្ទាយមានជ័យ ៖ អភិបាលខេត្ត​ដាក់​វិធានការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ឆ្លងដែន និង​ទំនិញគេចពន្ធ​ដែល​ឆ្លងកាត់​តាម​បន្ទាត់​ព្រំដែន​។ ការលើកឡើង​នេះ​ធ្វើ​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត​នៅ​រសៀល​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​។​

​ក្នុង​កិច្ចប្រជុំ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្តបន្ទាយមានជ័យ ក្នុង​គោលបំណង​ដើម្បី​ដាក់​វិធានការ​ដល់​មន្ត្រី​និង​ស្ថាប័ន​សមត្ថកិច្ច​ត្រូវ​លុបបំបាត់​បទល្មើស​គ្រឿងញៀន​ឆ្លងដែន និង​ជួញដូរ​ចែកចាយ​គ្រឿងញៀន​តាម​មូលដ្ឋាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​។​

​លោក​បាន​បញ្ជាក់ថា រថយន្ត​ពេលកន្លងមក​ស្ថាប័ន​សមត្ថកិច្ច​មាន​កម្លាំង​នគរបាល​ខេត្ត​និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​បង្ក្រាប​ចាប់​បានជា​ញឹកញាប់​ត្រូវបាន​អនុវត្ត​តាមច្បាប់​។ ដើម្បី​ឲ្យ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​គឺ​កម្លាំង​សមត្ថកិច្ច​ត្រូវ​លុបបំបាត់​បទល្មើស​គ្រឿងញៀន​ឲ្យ​អស់​ប្រជាពលរដ្ឋ​មាន​សុខសន្តិភាព​។​

​លោក សួន បវរ បានដាក់​វិធានការ​ដល់​កម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ត្រូវ​ចូលរួម​ទប់ស្កាត់​ទំនិញគេចពន្ធ​ឈ្មួញ​លួច​នាំ​ចូលធ្វើ​ឲ្យ​បាត់បង់​ចំណូល​រដ្ឋ និង​ទំនិញ​ខូចគុណភាព មាន​មាន់ ទា រស់​នាំចូល​ព្រួយបារម្ភ​ឆ្លង​ជំងឺផ្តាសាយបក្សី​ពីស​ត្វ ៕

 

ចំនួនអ្នកទស្សនា

    20615957

  • ថ្ងៃនេះ2691
  • ម្សិលមិញ9421
  • សប្តាហ៍នេះ58351
  • ខែនេះ173501
  • ឆ្នាំនេះ173501
  • សរុប20615957