ខេត្តបន្ទាយមានជ័យ​ការប្រមូល​ផល​ស្រូវស្រាល​បាន​ចំនួន​១៥៦,២៤៧​តោន នៅសល់​ប្រមាណ​១០​ភាគរយ​កំពុង​ប្រមូល​ផល​

08-September-2017 | ដោយ ពល បញ្ញា

បន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ​ការប្រមូល​ផល​ស្រូវស្រាល​បាន​ចំនួន ១៥៦,២៤៧​តោន នៅសល់​ប្រមាណ ១០​ភាគរយ​កំពុង​ប្រមូល​ផល​រហូតដល់​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៧​។​

លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០១៧​នេះ បង្កបង្កើនផល​រហូត​ដល់ ២៥១,៩៦១​ហិតា​និង​ស្រូវស្រាល​មាន​ជាង ៥០,០០០​ហិតា ហើយ​ការប្រមូល​ផល​ឆ្នាំនេះ​ក្នុង មួយ​ហិតា​ទទួលផល ៤​ទៅ​៦​តោន​ដែល​ប្រសើរ​ជាង​ឆ្នាំ​២០១៦​។​

​លោក​បាន​បញ្ជាក់ថា ការប្រមូល​ផល​ស្រូវស្រាល​ប្រភេទ​ស្រូវ​សែន​ក្រអូប ដំបូង​ក្រុមហ៊ុន​បែ​តង​ទិញ​ក្នុង មួយ​តោន​តំលៃ ៨,០០០​បាត​រហូតមក​ដល់ពេលនេះ​ក្នុង មួយ​តោន​តំលៃ ៧,៥០០​បាត​។ រហូតដល់​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៧​នេះ មាន​ទី​១-​ក្រុមហ៊ុន​បៃតង​ទិញ​បាន​ប្រមាណ ៩,៣០០​តោន ទី​២-​ឈ្មួញ​ក្នុងស្រុក​ទិញ​ប្រមាណ​២១,៣០០​តោន ទី​៣-​ឈ្មួញ​វៀតណាម​ទិញ​ប្រមាណ​៧៥,១០០​តោន​។​

​លោក សួន បវរ បាន​បញ្ជាក់ថា ដោយ​យោងតាម​របាយការណ៍​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ការប្រមូល​ផល​ស្រូវ​សែន​ក្រអូប​រហូតដល់​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៧​នេះ ការប្រមូល​ផល​ស្រូវស្រាល​នៅសល់​ប្រមាណ​១០​ភាគរយ​ទៀត​និង​រួចរាល់​ដល់​ស្រូវកណ្តាល ៕

 

ចំនួនអ្នកទស្សនា

    20615917

  • ថ្ងៃនេះ2651
  • ម្សិលមិញ9421
  • សប្តាហ៍នេះ58311
  • ខែនេះ173461
  • ឆ្នាំនេះ173461
  • សរុប20615917