កាន់បិណ្ឌ​វេន​ទី​១​ប្រជាពលរដ្ឋ​ព្រះសង្ឃ​ចំនួន​២៣​នាក់​ហូប​នំ​បញ្ចុក​បណ្តាល​ពុល​ក្អួត​និង​ចង្អោ​ត្រូវបាន​បញ្ជូនទៅ​ពេទ្យ​ស្រុក​ភ្នំស្រុក​

08-September-2017 | ដោយ ពល បញ្ញា

បន្ទាយមានជ័យ ៖ កាន់បិណ្ឌ​វេន​ទី​១​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ​ចំនួន​២៣​នាក់​ហូប​នំ​បញ្ចុក​បណ្តាល​ពុល​ក្អួត​និង​ចង្អោ​ត្រូវបាន​បញ្ជូនទៅ​ពេទ្យ កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​វត្ត​ស្មាច់​ភូមិ​ស្មាច់ ឃុំ​ទឹកជោរ ស្រុក​ភ្នំស្រុក​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ​ចំនួន​២៣​នាក់​បាន​ពុល​នំ​បញ្ចុក​នៅ​ថ្ងៃ​កាន់បិណ្ឌ​ទី​១ ក្នុង​វត្ត​ស្មាច់ ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ភ្នំស្រុក និង​ស្រុក​ព្រះនេត្រព្រះ​ចំនួន​១៣​នាក់ ដែលមាន​សភាព​ធ្ងន់ធ្ងរ​ត្រូវ​បានអោយ​គ្រូពេទ្យ​ព្យាបាល​ដោយ​ចាក់​ថ្នាំ​និង​ព្យួរសេរ៉ូម​។​

​សមត្ថកិច្ច​បន្តថា ក្រោយពេល​បញ្ជូន​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ​ចំនួន​១៣​នាក់ ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ភ្នំស្រុក​និង​ស្រុក​ព្រះនេត្រព្រះ គ្រូពេទ្យ​បញ្ជាក់ថា ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ​ដែល​ពុល​នំ​បញ្ចុក​ដែលមាន​សភាព​ក្អួតចង្អោ​ក្រោយពេល​ចាក់​ថ្នាំ​និង​ដាក់​សេរ៉ូម​ហើយ​អាចជា​សះស្បើយ​វិញ​។​

​សមត្ថកិច្ច​បន្តថា ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ​ដែល​ពុល​នំ​បញ្ចុក​ប្រហែលជា​មូលហេតុ​មកពី​អ្នកធ្វើ​នំ​បញ្ចុក​មាន​ជាតិពុល​គឺ​ធូប​មូស​ដោយ​អ្នកធ្វើ​នំ​បញ្ចុក​ពេលយប់​ដុត​ធូប​មូស​ហើយ​ផេះធូប​មូស​ហុយ​ចូល​នំ​បញ្ចុក​រឺ​អ្នកធ្វើ​នំ​បញ្ចុក​កាន់​ធូប​មូស ហើយ​លាងដៃ​មិន​ស្អាត​ទៅកាន់​នំ​បញ្ចុក​ទើប​បណ្តាល​អ្នក​ហូប​នំ​បញ្ចុក​កាន់បិណ្ឌ​ទី​១​បណ្តាល​ពុល​កើតឡើង​រហូតដល់ ២៣​នាក់​ត្រូវបាន​សង្គ្រោះទៅ​កាន់​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ភ្នំស្រុក​និង​ស្រុក​ព្រះនេត្រព្រះ ៕

                                          

ចំនួនអ្នកទស្សនា

    20616007

  • ថ្ងៃនេះ2741
  • ម្សិលមិញ9421
  • សប្តាហ៍នេះ58401
  • ខែនេះ173551
  • ឆ្នាំនេះ173551
  • សរុប20616007