ដុត​ផាវ​លេង បណ្តាល​ឲ្យ​ស្លាប់​ពីរ​នាក់ និង​របួស​ពីរ​នាក់​នៅ​ស្រុក​កណ្តាលស្ទឹង​

11-September-2017 | ដោយ ពល បញ្ញា

កណ្តាល ៖ លោក​វរសេនីយ៍ទោ ម៉ែន ច័ន្ទ​រិ​ទ្ធ អធិការ​ស្រុក​កណ្តាលស្ទឹង បាន​ឲ្យ​ដឹងថា​មាន​ករណី​ក្មេង​កែច្នៃ​ផាវ​ខុស​បច្ចេកទេស បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់​ក្មេងប្រុស​ពីរ​នាក់ របួសធ្ងន់​ម្នាក់​និង​របួសស្រាល​ម្នាក់​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ ហេតុការណ៍​ខាងកើត​ឡើង​កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង​៧​និង​៣០​នាទី នៅ​ចំណុច​ភូមិ​ភូមិ​ពោធិ​ដុះ ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល​។​

​លោក​អធិការ​បន្តថា​ជនរងគ្រោះ​ទី​១-​ឈ្មោះ ប៉ុន សម្បត្តិ អាយុ​១៣​ឆ្នាំ មុខរបរ​សិស្ស​, ទី​២-​ឈ្មោះ ជ័យ វី អាយុ​១១​ឆ្នាំ មុខរបរ​សិស្ស​, ទី​៣-​ឈ្មោះ ប៉ុន សុខុន អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស​, និង​ទី​៤-​ឈ្មោះ មឿ​ន សុភ​ក្រ័ អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​។​

ក្រោយ​កើតហេតុ​កម្លាំងចម្រុះ​បាន​ចុះ​ដល់​កន្លែងកើតហេតុ បាន​ត្រួតពិនិត្យ​កន្លែងកើតហេតុ បញ្ជូន​អ្នករបួស​ទៅ​មន្ទីរពេទ្យ និង​បានប្រគល់​សព​ទៅអោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ សមត្ថកិច្ច​សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​នាំគ្នា​លេង​ផាវ ព្រោះ​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​អាយុ​វ​ជីវិត ៕

 

 

ចំនួនអ្នកទស្សនា

    20615977

  • ថ្ងៃនេះ2711
  • ម្សិលមិញ9421
  • សប្តាហ៍នេះ58371
  • ខែនេះ173521
  • ឆ្នាំនេះ173521
  • សរុប20615977