យុវនារី​ម្នាក់​សម្រេចចិត្ត​ចងក ធ្វើអត្តឃាត​សម្លាប់ខ្លួន​ដោយ​សង្ស័យថា​តូចចិត្ត​ខ្លួនឯង​ប្រឡង​បាក់​ឌុប​ធ្លាក់​

11-September-2017 | ដោយ ពល បញ្ញា

កណ្ដាល ៖ យុវនារី​ម្នាក់​សម្រេចចិត្ត​ចងក ធ្វើអត្តឃាត​សម្លាប់ខ្លួន​យ៉ាង​អ​ណោ​ច​អធម៌​ទៅ​និង​ធ្នឹម​ផ្ទះ ដោយ​សង្ស័យថា តូចចិត្ត​និង​ខ្លួនឯង​ព្រោះ​ប្រឡង​បាក់​ឌុប​ធ្លាក់ ។ ករណី​យុវនារី​ចងក ធ្វើអត្តឃាត​សម្លាប់ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅវេលា​ម៉ោង​១៨​និង​១៥​នាទី ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៧ ត្រង់ចំណុច​លើផ្ទះ ក្នុង​បន្ទប់ ស្ថិតក្នុង​ភូ​ម‌ិ​ត្រពាំង​ទួល ឃ‌ុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេ​ត្ត‌​កណ្ដាល ។​

មន្ត្រីនគរបាល​ផ្នែក​កោសល្យ​វិ​ច្ច័​យ​និង​បច្ចេកទេស​វិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ‌​អោក សុភាព ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូ​ម‌ិ​ត្រពាំង​ទួល ឃ‌ុំ​សំរោង​លើ ស្រុក​អ​ង្ឋ​គ​ស្នួល ខេ​ត្ត‌​កណ្ដាល ។​

ប្រភព​ដដែល​បន្តថា តាម​ការបំភ្លឺ​របស់​ម្ដាយ​រងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ រូបគាត់​ជា​ម្ដាយ​បាន​ត្រឡប់​មកពី​វត្ត​វិញ​បាន​និយាយ​ជាមួយ​ជនរងគ្រោះ​ជា​កូន​ថា បងប្អូន​ជីដូនមួយរ​បស់​កូន​ប្រឡង​បាក់​ឌុប​ជាប់​ហើយ ចុះ​កូន​វិញ​ប្រឡង​ជាប់​អត​? ភ្លាមនោះ​ជនរងគ្រោះ​(​កូន​)​បាន​និយាយ​ម្ដាយ​ថា មិនដឹង​ដែរ ។ លុះ​រហូត​ម៉ោង​ប្រមាណ​១៨ ខែ​ឆ្នាំ​កើត​ហេ​ត​ដដែល ជនរងគ្រោះ​បាន​ប្រាប់​ម្ដាយ​ថា ខ្លួនគេ​ប្រឡង​ធ្លាក់​គឺ​ពុំ​ជាប់​ទេ សូម​ម៉ែ​កុំ​បន្ទោស រួច​ក៏​ឡើងទៅ​ខាងលើ​ផ្ទះ​បាត់ទៅ​។ លុះ​រហូត​បាន​មួយសន្ទុះ​ក្រោយមក​មិនឃើញ​ជន​ង​រងគ្រោះ​(​កូន​) ចុះពីលើផ្ទះ​មកវិញ ក៏មាន​ការងឿងឆ្ងល់ រួច​ក៏​ហៅ​ជន​ង​គ្រោះ​តែ​មិនលឺ​សម្លេង​ជនរងគ្រោះ​ឆ្លើយតប​ទេ ថែមទាំង​ស្ងាត់ជ្រងំ​ផងដែរ ភ្លាមនោះ​រូបគាត់​ជា​ម្ដាយ​ក៏បាន​ឡើងទៅ​មើល​នៅលើផ្ទះ ស្រាប់តែ​ឃើញ​កូនស្រី​របស់គាត់​បាន​ស្លាប់​ដោយសារ​ចងក ធ្វើអត្តឃាត​សម្លាប់ខ្លួន​ជាមួយ​ខ្សែរ​នីឡុង​ទៅនឹង​ធ្នឹម​ផ្ទះ​បាត់ទៅហើយ ក៏បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើងដល់​ប្រជាពលរដ្ឋ​ជិតខាង​និង​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះមក​ធ្វើការ​ពិនិត្យ​និង​កោសល្យ​វិ​ច្ច័​យ​ផងដែរ ។ ក្រោយពី​ពិនិត្យ​រួច​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​ធ្វើអត្តឃាត​សម្លាប់ខ្លួន​ពិតប្រាកដ​មែន ពុំមាន​ជាប់​ពាក់ព័ន្ធ​ទៅ​និង​បទល្មើស​អ្វី​ផ្សេង​ឡើយ ។ ក្រោយពី​ពិនិត្យ​ចប់ សាកសព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

ករណី​ខាងលើនេះ សមត្ថកិច្ច​ស​ន្ឋិ​ដ្ឋា​ន​ថា សង្ស័យ​យុវនារី​រងគ្រោះ​តូចចិត្ត​នឹង​ខ្លួន​ប្រឡង​បាក់​ឌុប​មិន​ជាប់ ទើប​សម្រេចចិត្ត​ចងក ធ្វើអត្តឃាត​សម្លាប់ខ្លួន​យ៉ាង​ដូច្នេះ ៕

 

ចំនួនអ្នកទស្សនា

    20616057

  • ថ្ងៃនេះ2791
  • ម្សិលមិញ9421
  • សប្តាហ៍នេះ58451
  • ខែនេះ173601
  • ឆ្នាំនេះ173601
  • សរុប20616057