ព្រះសីហនុ ៖ ជនជាតិវៀតណាមម្នាក់ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាន់នូវសារធាតុយ៉ាងសកម្មនៅខេត្តព្រះសីហនុត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនជាក់ស្តែងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១១ថ្ងៃព្រឹក ស្ថិតក្នុងចំណុចភ្នំខៀវ ក្រុមទី១ ភូមិ១ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍របស់នគរបាលបានឲ្យដឹងថាជនសង្ស័យឈ្មោះ ង្វៀង ធឿង ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ ម៉ាស្សាតាមមាត់សមុទ្រ។ មានស្រុកកំណើត ភូមិ៦ ឃុំព្រៃសាយ ស្រុកពាមរ ខេត្តព្រៃវែង និងមានទីលំនៅបច្ចុប្បន្ន ក្រុមទី១ ភូមិ១ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ។
តាមរបាយការណ៍បញ្ជា្កក់ថាវត្ថុតាងដកហូតរួមមានៈថ្នាំញៀនចំនួន២២កញ្ចប់តូច, ទូរស័ព្ទដៃចំនួន មួយគ្រឿង។ បច្ចុប្បន្នកម្លាំងជំនាញកំពុងរៀបចំឯកសារដើម្បីចាត់ការតាមនីវិធី ៕