ព្រះសីហនុ ៖ រថយន្ត បីគ្រឿងបានធ្លាក់ផ្លូវកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង២០និង១០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១១-២១២ ស្ថិតនៅក្នុងភូមិចំណោទរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្ត្រីនគរបាលចរាចរខេត្តព្រះសីហនុបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងដឹកកុងតឺន័រ ជាកម្មសិទ្ធរបស់ក្រុមហ៊ុន KKH មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើក៏បានបុកពីក្រោយរថយន្តកូរ៉េ ដឹកដែករន្ទា ដែលមានទិសដៅស្របគ្នា រួចជ្រុលចង្កូតចូលទៅបុកជាមួយនឹងរថយន្តបែនដឹកដីដែលមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យធ្លាក់ទៅជាយផ្លូវទាំង បីគ្រឿង។
ប្រភពដដែលបន្តថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើមិនបណ្តាលមានមនុស្សរបួសទេ។ ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែងយកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ៕