ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជាក់ស្តែង ខណៈពេលកម្លាំងល្បាតការពារទប់ស្កាត់បទល្មើសក្នុងភូមិសាស្ត្រដែលស្មុគស្មាញ។ នៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថាជនសង្ស័យឈ្មោះ ទ្រី កា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ជាងកាត់ដេរ សា្នក់នៅភូមិថ្មគោល សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
វត្ថុតាងដកហូត៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ១៨កញ្ចប់។ បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ជូន ទៅកាន់ផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត ៕