ព្រៃវែង ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យរបួសធ្ងន់នាក់ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ វេលាម៉ោង៧និង៣០នាទីព្រឹក លើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៦៥-៦៦ ភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តកែច្នៃ មួយពណ៌ ត្រេអ៊ី គ្មានស្លាកលេខ បើកបរដោយឈ្មោះ ទូច សុភ័ក្រ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុង រកាក្រៅ ខេត្តតាកែវ ធ្វើដំណើរពីលិចទៅកើត ពេលមកដល់កន្លែងកើតហេតុរថយន្តកែឆ្នៃ រេចង្កូតជ្រុលទៅបុកជាមួយរថយន្ត មួយគ្រឿងទៀត ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AP-4272 បើកបរដោយ ឈ្មោះ អេង ឌីណា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិសាឡូង ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា រួចហើយរថយន្តសាំយ៉ុង ក៏ជ្រុលទៅកៀរម៉ូតូមួយគ្រឿងម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2FI-8862 បើកបរដោយឈ្មោះ សុន នន់ ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិទន្លេជ្រៃ ឃុំកញ្ចំ ស្រុកពារាំង ដែលកំពុងធ្វើតំណើស្របទិសជាមួយរថយន្តសាំយ៉ុង ។ បណ្តាលឲ្យអ្នកបើកបរម៉ូតូនិងអ្នកបើកបររថយន្តកែឆ្នៃ រងរបួស រីឯរថយន្តសាំយ៉ុង និងម៉ូតូ រអិលធ្លាក់ពីលើផ្លូវ ។ ក្រោយពេលកើតហេតុអ្នករងរបួសបញ្ជូនទៅពេទ្យឯកជនស្នាយពល។
វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕