បើ​មូលដ្ឋាន​ណា​ហ៊ាន​លួច​បើក​ល្បែងស៊ីសង​មាន​លេង​ប៊ៀ​អាប៉ោង​និង​ប្រជល់មាន់​ខុសច្បាប់​ទទួល​ការខុសត្រូវ​ចំពោះ​ច្បាប់​

13-September-2017 | ដោយ ពល បញ្ញា

បន្ទាយមានជ័យ ៖ បើ​មូលដ្ឋាន​ណា​ហ៊ាន​លួច​បើក​ល្បែងស៊ីសង​មាន​លេងបៀ​អាប៉ោង​និង​ប្រជល់មាន់​ខុសច្បាប់​ទទួល​ការខុសត្រូវ​ចំពោះ​ច្បាប់​ស្នងការ​នគរបាល​ខេត្ត​លើកឡើង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​មានប្រសាសន៍​តឿន​រំលឹក​ដល់​កម្លាំង​នគរបាល​ខេត្ត​ស្រុក​/​ក្រុង នៅ​មូលដ្ឋាន​ត្រូវ​លុបបំបាត់​បទល្មើស​គ្រឿងញៀន និង​លួច​បើក​លេងល្បែង​ស៊ីសង​មាន​បៀ​អាប៉ោង​និង​ប្រជល់មាន់​និង​ល្បែងស៊ីសង​ផ្សេងៗ​ដែល​ខុស​និង​ច្បាប់​បានដឹង​គឺ​កងកម្លាំង​នៅ​មូលដ្ឋាន​នោះ​ត្រូវ​ទទួល​ការខុសត្រូវ​ចំពោះមុខ​ច្បាប់​។​

​លោក​បាន​បញ្ជាក់ថា បញ្ហា​ល្បែងស៊ីសង​ដែល​កើតមាន​តាម​មូលដ្ឋាន​គឺមាន​បទល្មើស​មាន​ចោរលួច ចោរប្លន់ និង​ចោរកម្ម​ផ្សេងៗ​បណ្តាល​កើតមាន​ដែល​ប៉ះពាល់​សន្តិសុខ​សង្គម និង​ភូមិ​-​ឃុំ​គ្មាន​សុវត្ថិភាព​ត្រូវតែ​លុបបំបាត់​អោយអស់​ដើម្បីអោយ​ភូមិ​-​ឃុំ​មាន​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បាន​បញ្ជាក់ថា ដោយមាន​ការណែនាំ​ពីស​ម្តេច​ក្រឡា​ហម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគ​បាល​ជាតិ បាន​ខិតខំ​យកចិត្តទុកដាក់​ដើម្បី​ពង្រឹង​ការងារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​និង​រាជរដ្ឋាភិបាល​កម្ពុជា​អោយមាន​សន្តិសុខ​ល្អប្រសើរ ៕


ចំនួនអ្នកទស្សនា

    20616767

  • ថ្ងៃនេះ3501
  • ម្សិលមិញ9421
  • សប្តាហ៍នេះ59161
  • ខែនេះ174311
  • ឆ្នាំនេះ174311
  • សរុប20616767