ព្រះសីហនុ ៖ កម្លាំងនគរបាលខេត្តព្រះសីហនុបានឃាត់ខ្លួនក្មេងទំនើង បីនាក់ក្នុងចំណោមបក្ខពួក ប្រាំពីរនាក់ពាក់ព័ន្ធករណីហិង្សាកាប់បុរសម្នាក់ ចំកញ្ចឹងក កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅវត្តវាលមាស ឃុំវាលរេញ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការខេត្តព្រះសីហនុបានឲ្យដឹងថាក្មេងទំនើងខាងលើទី១-ឈ្មោះ បុត្រ ធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករហ្គាស, ទី២-ឈ្មោះ ណាត ជីវ៉ា ភេទប្រុស អាយុ 17ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី-ឈ្មោះ ហឺយ គឹមហេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងបីមានទីលំនៅ នៅភូមិសំរុងលើ ឃុំសំរុង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន។
បួននាក់ទៀតដែលមិនទាន់ចាប់បាន ឈ្មោះ ណាត ចន្ថា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ដូចអ្នកខាង លើ និងបីនាក់ទៀត មិនស្គាល់អត្តសញ្ញាណ បានប្រើកាំបិត កាប់ទៅលើជនរងគ្រោះឈ្មោះ ធីម អីម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិសំរុងលើ ឃុំសំរុង របួសកញ្ចឹងកប្រវែង ៦សង្ទីរម៉ែត្រ បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅពេទ្យឯកជនវាលរេញ។
សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ អាវុធស្នប់ មួយដើម, កាំបិតចំនួនមួយ, ដំបងដែកចំនួនមួយ, ដាវសាមូរ៉ៃចំនួនមួយ។ សមត្ថកិច្ចបន្តមូលហេតុមូលហេតុទំនាស់ពាក្យសម្តី ៕