ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ដែលពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកថ្មី ឃាត់ខ្លួនជាក់ស្តែង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១៥និង៣០នាទី នៅចំណុចដីឡូត៍គ្មានលេខ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការរងខណ្ឌច្បារអំពៅបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះលន់ ពៅ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិចំពុះក្អែក១ សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ទី២-ជនសង្ស័យឈ្មោះរស់ សុភ័ក្ត្រ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិបាក់ខែង សង្កាត់ ព្រែកលាប ខណ្ឌជ្រោយចង្វារ។
ដកហូតបានវត្ថុតាងមាន ៖ ឧបករណ៍ជក់គ្រឿងញៀន ០១កំប្លេ, កូនកាបូប១, ទុយោជ័រ៣ដើម, ក្រដាសអាលុយមីញ៉ូមពណ៌ទឹកប្រាក់ ០២សន្លឹក, ទូរស័ព្ទដៃ០១គ្រឿង ម៉ាកសាមសុង ពណ៌ខ្មៅ លេខស៊ីម០៩៦ ៦៧៣០៤១៣។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងឯកសារដើម្បី ចាត់ការតាមនីតិវិធី ៕